គណបក្សភឿថៃប្រកាសបេក្ខជននាយករដ្ឋមន្ត្រី៣រូប ត្រៀមប្រកួតបោះឆ្នោតឆ្នាំ២០២៦

គណបក្សភឿថៃប្រកាសបេក្ខជននាយករដ្ឋមន្ត្រី៣រូប ត្រៀមប្រកួតបោះឆ្នោតឆ្នាំ២០២៦

ភ្នំពេញ – គណបក្សភឿថៃ បានប្រកាសឈ្មោះបេក្ខជននាយករដ្ឋមន្ត្រីចំនួនបីរូប សម្រាប់ការបោះឆ្នោតជាតិដែលរំពឹងទុកនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦។ ការប្រកាសនេះមកបន្ទាប់ពីការរំលាយសភាកាលពីថ្ងៃទី១២ ធ្នូ ឆ្នាំ២០២៥។

គណបក្សភឿថៃប្រកាសបេក្ខជន

យោងតាមការផ្សាយព័ត៌មានរបស់ Thai Enquirer នៅថ្ងៃអង្គារ ទី១៦ ធ្នូ បេក្ខជនទាំងបីរួមមាន៖ លោក Julapun Amornvivat (៥០ឆ្នាំ) ដែលជាប្រធានគណបក្ស និងជាឥស្សរជនឆ្នើមមកពីខេត្តឈៀងម៉ៃ។ លោកចាប់ផ្ដើមអាជីពនយោបាយក្នុងសម័យកាលថៃរ៉ាក់ថៃ ហើយត្រូវបានស្គាល់ដោយសារការផ្ដោតលើគោលនយោបាយសេដ្ឋកិច្ច។

បេក្ខជនទីពីរគឺលោក Suriya Juangroongruangkit (៧១ឆ្នាំ) ដែលជាប្រធាននាយកការបោះឆ្នោតរបស់គណបក្សភឿថៃ និងជាអ្នកនយោបាយជើងចាស់ដែលធ្លាប់កាន់តំណែងរដ្ឋមន្ត្រីជាច្រើន រួមទាំងតំណែងជាឧបនាយករដ្ឋមន្ត្រី។ លោកត្រូវបានចាត់ទុកថាជាអ្នកសម្រុះសម្រួលអំណាចដែលមានបទពិសោធន៍។

បេក្ខជននាយករដ្ឋមន្ត្រីភឿថៃ

បេក្ខជនទីបីគឺលោក Yodchanan Wongsawat (៤៦ឆ្នាំ) ដែលជាក្មួយប្រុសរបស់អតីតនាយករដ្ឋមន្ត្រី លោកថាក់ស៊ីន ស៊ីណាវ៉ាត្រ។ លោកជាកូនប្រុសច្បងរបស់អតីតនាយករដ្ឋមន្ត្រីលោក Somchai Wongsawat និងអ្នកស្រី Yaowapha Wongsawat។

បច្ចុប្បន្ន លោក Yodchanan កំពុងបម្រើការជាអនុប្រធានផ្នែកស្រាវជ្រាវ និងទំនាក់ទំនងអន្តរជាតិ និងជានាយកមន្ទីរពិសោធន៍ BCI (Brain–Computer Interface) នៃមហាវិទ្យាល័យវិស្វកម្មរបស់សាកលវិទ្យាល័យ Mahidol។

គណបក្សនយោបាយធំៗដែលរំពឹងថានឹងប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិពេលខាងមុខនៅក្នុងប្រទេសថៃ រួមមាន៖ គណបក្សប្រជាជន គណបក្សភឿថៃ គណបក្សភូមិចៃថៃ គណបក្សរួបរួមជាតិថៃ និងគណបក្សប្រជាធិបតេយ្យ។

ការបោះឆ្នោតថៃ២០២៦

ការចុះឈ្មោះបេក្ខជនសម្រាប់មណ្ឌលបោះឆ្នោត និងអាសនៈក្នុងបញ្ជីគណបក្សត្រូវបានគ្រោងធ្វើនៅចុងខែធ្នូឆ្នាំ២០២៥ ដែលក្នុងអំឡុងពេលនោះ គណបក្សនានាត្រូវដាក់បញ្ជីបេក្ខជននាយករដ្ឋមន្ត្រីរបស់ពួកគេជាផ្លូវការទៅគណៈកម្មការរៀបចំការបោះឆ្នោត។

administrator

Related Articles