រដ្ឋមន្ត្រីវប្បធម៌ព្រមានពីបណ្ដាសានរក៣២ជាន់ ចំពោះអ្នកបំផ្លាញបេតិកភណ្ឌអង្គរ

រដ្ឋមន្ត្រីវប្បធម៌ព្រមានពីបណ្ដាសានរក៣២ជាន់ ចំពោះអ្នកបំផ្លាញបេតិកភណ្ឌអង្គរ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បានដាក់បណ្ដាសាដាត់ខ្លាំងចំពោះអ្នកដែលបំផ្លាញសម្បត្តិបេតិកភណ្ឌជាតិ ដោយថ្លែងថា «ជនណាដែលបំផ្លាញសម្បត្តិបេតិកភណ្ឌ ដែលចាត់ទុកដូចជាស្នាដៃរបស់អាទិទេព នឹងទទួលរងការចុះនរក ៣២ជាន់រហូតដល់ពេលអស់ព្រះចន្ទ និងព្រះអាទិត្យ»។

រដ្ឋមន្ត្រីវប្បធម៌លោកស្រី ភឿង សកុណា

ការថ្លែងខាងលើបានធ្វើឡើងក្នុងព្រឹត្តិការណ៍រាត្រីចងចាំលើកទី៦ និងការប្រមូលមូលនិធិវប្បធម៌ ដើម្បីគាំទ្រដល់វីរកងទ័ព និងជនភៀសសឹកដោយសារការឈ្លានពានរបស់យោធាថៃ នៅសាលាមធ្យមវិចិត្រសិល្បៈ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។

លោកស្រីបានបន្តថា៖ «យើងសង្ឃឹមថាបណ្ដាសារទាំងនោះនឹងធ្លាក់ទៅលើជនណាដែលបានបាញ់បំផ្លាញនូវប្រាសាទដែលជាបេតិកភណ្ឌរបស់ជាតិយើង។ នេះជាមេរៀនប្រវត្តិសាស្ត្រដែលយើងនឹងចារ្យតកូនតចៅ»។

ការថ្លែងរបស់រដ្ឋមន្ត្រីវប្បធម៌

ក្នុងសន្និសីទសារព័ត៌មានបញ្ចប់កិច្ចប្រជុំពេញអង្គលើកទី៣២ នៃគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក នាថ្ងៃទី១២ ខែធ្នូ លោកស្រីបានពន្យល់ថា យូណេស្កូជាអង្គការឯករាជ្យដែលមាននីតិវិធីច្បាស់លាស់សម្រាប់ដោះស្រាយបញ្ហាបេតិកភណ្ឌ រួមទាំងការបំផ្លាញបេតិកភណ្ឌដោយទាហានថៃលើប្រាសាទបុរាណខ្មែរ។

កិច្ចប្រជុំអន្តរជាតិពាក់ព័ន្ធបេតិកភណ្ឌ

លោកស្រីបញ្ជាក់ថា នៅពេលមានហេតុការណ៍បំផ្លាញបេតិកភណ្ឌ កម្ពុជាបានដាក់លិខិតទៅកាន់យូណេស្កូ ហើយស្ថាប័ននេះនឹងចេញលិខិតអំពាវនាវឱ្យបញ្ឈប់សកម្មភាពជាបន្ទាន់។ បន្ទាប់មក អង្គការនឹងបញ្ជូនអ្នកជំនាញចុះពិនិត្យស្ថានភាពជាក់ស្ដែង និងធ្វើរបាយការណ៍សម្រាប់កិច្ចប្រជុំធំ មុននឹងមានការថ្កោលទោសណាមួយកើតឡើង។

ដោយ៖ សិលា

administrator

Related Articles