ភ្នំពេញ៖ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិម បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗស្តីពីការងារអប់រំគំនិត និងសីលធម៌របស់អនីតិជន។

លោកបានចង្អុលបង្ហាញថា ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានយកចិត្តទុកដាក់ខ្ពស់ចំពោះការងារអប់រំគំនិត និងសីលធម៌របស់អនីតិជន ព្រមទាំងបានចាត់វិធានការជាច្រើនដើម្បីជំរុញឱ្យការងារគ្រប់ផ្នែកទទួលបានការរីកចម្រើន និងសមិទ្ធផលថ្មី។
លោក Xi Jinping បានសង្កត់ធ្ងន់ថា នៅក្នុងដំណើរថ្មី ចាំបាច់ត្រូវអនុវត្តភារកិច្ចជាមូលដ្ឋាននៃការលើកកម្ពស់ការងារអប់រំនិងបណ្តុះបណ្តាលសីលធម៌ ប្រកាន់ខ្ជាប់នូវការចាត់ទុកការអប់រំគំនិត និងសីលធម៌របស់អនីតិជនជាភារកិច្ចយុទ្ធសាស្ត្រ និងជាការងារជាមូលដ្ឋាន។

លោកបានពន្យល់បន្ថែមថា ត្រូវធ្វើឱ្យមានសុក្រឹតភាពនូវយន្តការអប់រំដែលមានការចូលរួមពីសាលារៀន គ្រួសារ និងសង្គម ដើម្បីអប់រំនិងណែនាំអនីតិជនឱ្យមានឧត្តមគតិដ៏ខ្ពង់ខ្ពស់ អនុវត្តគុណតម្លៃស្នូលនៃសង្គមនិយម បណ្តុះបណ្តាលឱ្យមានសីលធម៌ល្អ និងទម្លាប់ល្អ ដើម្បីក្លាយជាអ្នកកសាង និងអ្នកបន្តវេននៃសង្គមនិយមដ៏ឆ្នើម។

ប្រភព៖ (CCFR)
