ព្រំដែនកម្ពុជា-ថៃ នៅតែតានតឹង យោធាថៃបន្តបាញ់ផ្លោងចូលដែនអធិបតេយ្យកម្ពុជា

ព្រំដែនកម្ពុជា-ថៃ នៅតែតានតឹង យោធាថៃបន្តបាញ់ផ្លោងចូលដែនអធិបតេយ្យកម្ពុជា

ភ្នំពេញ៖ ស្ថានភាពតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅតែបន្តក្ដៅគគុក បន្ទាប់ពីយោធាថៃបន្តបាញ់ផ្លោងចូលដែនអធិបតេយ្យកម្ពុជានៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ។

ព្រំដែនកម្ពុជា-ថៃ

យោងតាមពត៌មានពីប្រភពផ្លូវការ គិតត្រឹមម៉ោង ៣រសៀល ស្ថានភាពនៅតំបន់ព្រំដែននៅតែតានតឹង ដោយមានការបាញ់ផ្លោងពីភាគីថៃចូលក្នុងដែនអធិបតេយ្យកម្ពុជានៅតំបន់ផ្សេងៗ។

នៅសមរភូមិថ្មដា យោធាថៃបានបន្តបាញ់ផ្លោងចូលតំបន់អូរភ្លក់ដំរី និងច្រកច១ ខណៈដែលនៅសមរភូមិបន្ទាយមានជ័យ ក៏មានការបាញ់ផ្លោងចូលដែនអធិបតេយ្យកម្ពុជាដដែល។

ស្ថានភាពព្រំដែន

នៅតំបន់ឧត្តរមានជ័យ រួមមានប្រាសាទតាក្របី ប្រាសាទតាមាន់ និងថ្មដូន យោធាថៃក៏បន្តបាញ់ផ្លោងដូចគ្នា ប៉ុន្តែរៀងរវើលជាងតំបន់ផ្សេងៗ។ តែទិសព្រះវិហារវិញ ស្ថានភាពរៀងស្ងាត់ជាងគេបន្ដិចនៅមុននេះ។

ជាការឆ្លើយតប កងកម្លាំងកម្ពុជាបានប្រើប្រាស់សិទ្ធិការពារដែនអធិបតេយ្យ និងបូរណភាពទឹកដី ដោយបាញ់តបទៅកាន់យោធាថៃវិញ និងបន្តឈរជើងការពារទឹកដីយ៉ាងរឹងមាំ។

កងកម្លាំងកម្ពុជា

អាជ្ញាធរព្រំដែនកម្ពុជាបានអះអាងថា កងកម្លាំងកម្ពុជានៅតែរក្សាភាពត្រៀមខ្លួនពេញលេញ និងបន្តការពារដែនអធិបតេយ្យជាតិយ៉ាងម៉ឺងម៉ាត់។

administrator

Related Articles