Bitget ជួយលើកកម្ពស់វិស័យបាល់ទាត់យុវជនកម្ពុជា តាមរយៈការគាំទ្រការប្រកួត LALIGA Youth Tournament លើកដំបូង

Bitget ជួយលើកកម្ពស់វិស័យបាល់ទាត់យុវជនកម្ពុជា តាមរយៈការគាំទ្រការប្រកួត LALIGA Youth Tournament លើកដំបូង

រាជធានីភ្នំពេញ, ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ – ក្រុមហ៊ុន Bitget ដែលជាវេទិកា Universal Exchange (UEX) ធំបំផុតរបស់ពិភពលោក បានបញ្ចប់តួនាទីរបស់ខ្លួនក្នុងនាមជាដៃគូផ្លូវការនៃការប្រកួតកីឡាបាល់ទាត់យុវជន LALIGA Youth Tournament នៅកម្ពុជា ដែលធ្វើឡើងកាលពីថ្ងៃទី៦ ដល់ទី៧ ខែធ្នូ នៅមជ្ឈមណ្ឌលកីឡា AUPP។

ការប្រកួត LALIGA Youth Tournament នៅកម្ពុជា

ព្រឹត្តិការណ៍សំខាន់នេះបានប្រមូលផ្តុំធនធានទេពកោសល្យថ្មីថ្មោងក្នុងវិស័យកីឡាបាល់ទាត់មកពីទូទាំងប្រទេស ហើយនេះជាលើកទីមួយដែលក្របខ័ណ្ឌនៃការប្រកួតយុវជនរបស់ LALIGA ត្រូវបានរៀបចំឡើងនៅក្នុងប្រទេសកម្ពុជា។

ការប្រកួតនេះមានរយៈពេលពីរថ្ងៃ ដែលរៀបចំដោយ Elite Soccer Coaching Cambodia ដោយបាននាំយកក្រុមបាល់ទាត់កំពូលៗចំនួន១៦ក្រុមមកប្រកួតប្រជែងគ្នា ដោយរួមមានការប្រកួតជាប្រភេទ U12 និង U14។

កីឡាករវ័យក្មេងកម្ពុជា

ការចូលរួមរបស់ក្រុមហ៊ុន Bitget ឆ្លុះបញ្ចាំងពីភាពជាដៃគូជាសកលកាន់តែទូលំទូលាយរបស់ខ្លួនជាមួយសម្ព័ន្ធបាល់ទាត់លំដាប់ពិភពលោក LALIGA និងការប្តេជ្ញាចិត្តបន្តរបស់ខ្លួនក្នុងការពង្រឹងសិទ្ធិអំណាចដល់យុវជនតាមរយៈការលេងកីឡា ការអប់រំ និងការទទួលបានឱកាស។

ព្រឹត្តិការណ៍នៃការប្រកួតកីឡាបាល់ទាត់នេះបានបញ្ចប់ទៅដោយក្រុមបាល់ទាត់បឹងកេតដណ្តើមបានជើងឯក U12 រីឯក្រុម Solito Familia បានក្លាយជាក្រុមជើងឯក U14។

ពិធីផ្តល់រង្វាន់

លោក Ignacio Aguirre ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Bitget បានមកចូលរួមដល់ទីក្រុងភ្នំពេញ ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការវិនិយោគលើការបង្កើនធនធានទេពកោសល្យនៅក្នុងទីផ្សារដែលមានការលូតលាស់។

លោក Ignacio បានលើកឡើងថា៖ «ព្រឹត្តិការណ៍បែបនេះតំណាងនូវអត្ថន័យលើសពីការប្រកួតប្រជែង។ ព្រឹត្តិការណ៍ទាំងនេះបង្កើតឱកាសឱ្យយុវកីឡាកររកឃើញនូវទំនុកចិត្ត ការងារជាក្រុម និងមហិច្ឆតារបស់ខ្លួន។»

អ្នកចូលរួមការប្រកួត

ការប្រកួតបាល់ទាត់នេះបានក្លាយជាចំណុចទំនាក់ទំនងវប្បធម៌សម្រាប់សហគមន៍កាន់តែទូលំទូលាយ។ អ្នកតស៊ូមតិក្នុងស្រុក និងអ្នកមានឥទ្ធិពលលើបណ្តាញសង្គមជាច្រើនបានចូលរួមដើម្បីអបអរយុវជនជំនាន់ក្រោយ។

លោក Iván Codina នាយកគ្រប់គ្រង LALIGA ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានកត់សម្គាល់ថា៖ «ខ្ញុំមានមោទនភាពដែលបាននាំយកការប្រកួតយុវជន LALIGA មកកម្ពុជាជាលើកដំបូង។ យើងប្តេជ្ញាគាំទ្របាល់ទាត់តាមមូលដ្ឋាននៅទូទាំងពិភពលោក។»

លោក John McFarlane ប្រធានគ្រប់គ្រងទូទៅនៃ Elite Soccer Coaching Cambodia បានបន្ថែមថា៖ «យើងមានកិត្តិយសណាស់ដែលបានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតលើកដំបូងនេះ។ ព្រឹត្តិការណ៍នេះផ្តល់ឱ្យកីឡាករវ័យក្មេងនូវឱកាសពិសេសមួយដើម្បីសាកល្បងជំនាញរបស់ខ្លួន។»

administrator

Related Articles