ភ្នំពេញ៖ កងយោធពលខេមរភូមិន្ទ ដឹកនាំដោយឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ បានផ្ញើសារលិខិតគោរពជូនពរដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧១ឆ្នាំឈានចូល ៧២ឆ្នាំ។

ក្នុងសារលិខិតនេះ កងយោធពលខេមរភូមិន្ទបានសម្តែងនូវសេចក្តីរីករាយ និងជូនពរជ័យដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមឱ្យមានសុខភាពល្អ កម្លាំងកាយមាំមួន ប្រាជ្ញាភ្លឺថ្លា និងមានជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំកាកបាទក្រហមកម្ពុជាទទួលបានជោគជ័យ និងរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ។
កងយោធពលខេមរភូមិន្ទក៏បានសម្តែងគារវភក្តីយ៉ាងស្មោះស្ម័គ្រចំពោះគុណូបការៈដ៏ធំធេងរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ដល់ជីវភាពរស់នៅ និងទុក្ខលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលរងគ្រោះដោយគ្រោះមហន្តរាយ ទុរគតជន ស្ត្រីមេម៉ាយ និងកុមារដែលងាយរងគ្រោះ។
ក្នុងឱកាសដ៏ប្រពៃនេះ កងយោធពលខេមរភូមិន្ទសូមបួងសួងចំពោះគុណបុណ្យព្រះរតនត្រ័យ សូមប្រោសប្រទានពរជ័យជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចតេជោ ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយពរទាំងឡាយប្រាំប្រការ។
ដោយ៖ សិលា
