ណាហ្គាវ៉លដ៍ ឈានមុខគេក្នុងបញ្ជីក្រុមហ៊ុនល្អបំផុត ១០០ នៅអាស៊ីអាគ្នេយ៍ ឆ្នាំ ២០២៥

ណាហ្គាវ៉លដ៍ ឈានមុខគេក្នុងបញ្ជីក្រុមហ៊ុនល្អបំផុត ១០០ នៅអាស៊ីអាគ្នេយ៍ ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ក្រុមហ៊ុនណាហ្គាវ៉លដ៍ បានសម្រេចស្នាដៃថ្មីមួយទៀត ដោយត្រូវបានចុះក្នុងបញ្ជីក្រុមហ៊ុនល្អបំផុត ១០០ នៅអាស៊ីអាគ្នេយ៍ ឆ្នាំ ២០២៥ របស់ស្ថាប័ន Fortune ដោយទទួលបានចំណាត់ថ្នាក់លេខ ៤៦។

ណាហ្គាវ៉លដ៍ កន្លែងធ្វើការល្អបំផុត

ក្នុងឱកាសអបអរខួប ៣០ ឆ្នាំ ណាហ្គាវ៉លដ៍ បន្តឈានមុខគេជាមណ្ឌលកម្សាន្តចម្រុះក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុននេះជាក្រុមហ៊ុនវិនិយោគដោយផ្ទាល់ពីបរទេសដំបូងគេបង្អស់ និងធំបំផុតមួយក្នុងប្រទេសកម្ពុជា។

បុគ្គលិកណាហ្គាវ៉លដ៍

ស្នាដៃនេះ ត្រូវបានផ្តល់ជូនណាហ្គាវ៉លដ៍បន្ទាប់ពីក្រុមហ៊ុនទទួលបានការបញ្ជាក់ជាកន្លែងធ្វើការល្អបំផុតមួយនៅប៉ុន្មានខែមុនជាមួយពិន្ទុស្ទើរល្អឥតខ្ចោះ ៩៥%។

លោក Chen Yiy Fon នាយកប្រតិបត្តិ និងជាអគ្គនាយកក្រុមហ៊ុនណាហ្គាវ៉លដ៍ បានឱ្យដឹងថា៖ “នេះគឺជាស្នាដៃដ៏ធំធេង ហើយយើងសូមថ្លែងអំណរគុណដល់ស្ថាប័ន Great Place to Work® និង Fortune ដែលទទួលស្គាល់ទៅលើភាពរីកចម្រើននៃវប្បធម៌កន្លែងធ្វើការនៅក្នុងប្រទេសកម្ពុជា។”

សកម្មភាពសង្គមណាហ្គាវ៉លដ៍

កម្លាំងពលកម្ម ៦.០០៩ នាក់ដ៏ឆ្នើមរបស់ណាហ្គាវ៉លដ៍ មាន ៩៣% ជាជនជាតិខ្មែរ និង ៣៣ សញ្ជាតិបង្កើតបានជាកន្លែងធ្វើការប្រកបដោយបរិយាបន្ន។ បុគ្គលិកស្ត្រីមានពាក់កណ្តាលនៃបុគ្គលិកសរុប និងកាន់កាប់មុខតំណែងគ្រប់គ្រង ៣២%។

កម្មវិធីបរិស្ថានណាហ្គាវ៉លដ៍

ចាប់តាំងពីឆ្នាំ ២០១៤ ណាហ្គាវ៉លដ៍បានដឹកនាំគំនិតផ្តួចផ្តើមជាង ១.១៦០ ទូទាំងរាជធានីភ្នំពេញ និងខេត្តចំនួន ១៥ ដែលបុគ្គលិកស្ម័គ្រចិត្តរបស់ខ្លួនបានចំណាយពេលជាង ៥៨.០០០ ម៉ោងដើម្បីផ្តល់ប្រយោជន៍ដល់ប្រជាជនកម្ពុជាជិត ១ លាននាក់។

សម្រាប់អ្នកដែលមានបំណងចង់ធ្វើការនៅកន្លែងធ្វើការដែលមានការទទួលស្គាល់ច្រើនបំផុតក្នុងប្រទេសកម្ពុជា សូមអញ្ជើញដាក់ពាក្យធ្វើការនៅក្រុមហ៊ុនណាហ្គាវ៉លដ៍។

administrator

Related Articles