កាណាដាជាដៃគូយូរអង្វែងក្នុងការបោសសម្អាតមីននៅកម្ពុជា

កាណាដាជាដៃគូយូរអង្វែងក្នុងការបោសសម្អាតមីននៅកម្ពុជា

កិច្ចប្រជុំអាជ្ញាធរមីនភ្នំពេញ៖ អាជ្ញាធរមីនកម្ពុជាបានទទួលស្គាល់ប្រទេសកាណាដាជាដៃគូយូរអង្វែងក្នុងវិស័យសកម្មភាពមីនមនុស្សធម៌។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងដោយលោក លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម Christian Angelo DesRoches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា នាថ្ងៃទី១៥ ធ្នូ ២០២៥។

កិច្ចសន្ទនាអាជ្ញាធរមីនលោក លី ធុជ បានអរគុណដល់រដ្ឋាភិបាល និងប្រជាជនកាណាដាដែលបានគាំទ្រកិច្ចការបោសសម្អាតមីននៅកម្ពុជា ជាពិសេសតាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល។ លោកបានសម្តែងមោទនភាពចំពោះសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេលជាង៣០ឆ្នាំ ដែលផ្ទៃដីជាង៣,០០០គីឡូម៉ែត្រការ៉េត្រូវបានរំដោះពីមីន និងសំណល់ជាតិផ្ទុះ។

កិច្ចពិភាក្សាការងារមីនទោះបីជាមានសមិទ្ធផលធំធេង ក៏បញ្ហាមីននៅតែបន្តជាប្រឈម ជាពិសេសតំបន់ព្រំដែនកម្ពុជា-ថៃ។ លោក លី ធុជ បានស្នើសុំឱ្យកាណាដាបន្តគាំទ្រដើម្បីឱ្យកម្ពុជាសម្រេចគោលដៅគ្មានមីនឆ្នាំ២០៣០ ស្របតាមសំណើសុំពន្យាពេលលើកទីបីនៃការបោសសម្អាតមីន។

ឯកអគ្គរដ្ឋទូតកាណាដាលោក Christian DesRoches បានកោតសរសើរសមិទ្ធផលសម្រេចបាន និងស្នើឱ្យអាជ្ញាធរមីនជាអ្នករៀបចំចាត់អាទិភាពកិច្ចការមីន និងធ្វើជាអ្នកសម្របសម្រួលជាមួយប្រតិបត្តិករបោសសម្អាតមីន។

ដោយ៖ សំរិត

administrator

Related Articles