ហ្សេលេនស្គី ប្តូរយុទ្ធសាស្ត្រ៖ សុខចិត្តលះបង់ការចូលណាតូ បើលោកខាងលិចធានាសន្តិសុខឱ្យអ៊ុយក្រែន

ហ្សេលេនស្គី ប្តូរយុទ្ធសាស្ត្រ៖ សុខចិត្តលះបង់ការចូលណាតូ បើលោកខាងលិចធានាសន្តិសុខឱ្យអ៊ុយក្រែន

Zelenskyy meeting

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានបង្ហាញពីការផ្លាស់ប្តូរយុទ្ធសាស្ត្រសន្តិសុខយ៉ាងសំខាន់ ដោយព្រមលះបង់ការចូលជាសមាជិកអង្គការណាតូ បើលោកខាងលិចផ្តល់ការធានាសន្តិសុខដោយផ្ទាល់ដល់ប្រទេសរបស់លោក។

ការប្រកាសនេះធ្វើឡើងក្នុងជំនួបជាមួយប្រេសិតអាមេរិក Steve Witkoff នៅទីក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃអាទិត្យទី១៤ ខែធ្នូ ឆ្នាំ២០២៥។ លោក Zelenskyy បានបញ្ជាក់ថា៖ «ចាប់ពីដំបូង អ៊ុយក្រែនចង់ចូលណាតូណាស់ ព្រោះវាជាការធានាសន្តិសុខយ៉ាងពិតប្រាកដ។ ប៉ុន្តែដៃគូមួយចំនួនមិនគាំទ្រទិសដៅនេះទេ។ ដូច្នេះ ការធានាសន្តិសុខទ្វេភាគីជាមួយសហរដ្ឋអាមេរិក និងសហការីអឺរ៉ុប គឺជាជម្រើសដ៏ល្អមួយ។»

NATO Secretary General

រុស្ស៊ីបានអះអាងថា ការចូលណាតូរបស់អ៊ុយក្រែនជាកត្តាបង្កសង្គ្រាម ហើយបានព្រមានថា បើការចូលនេះកើតឡើង ទ្វីបអឺរ៉ុបនឹងជួបមហន្តរាយ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានលើកឡើងថា មូស្គូមិនអាចទទួលយកសមាជិកភាពណាតូរបស់អ៊ុយក្រែនបានឡើយ។

ប្រេសិតអាមេរិក Witkoff បានថ្លែងថា ជំនួបជាមួយលោក Zelenskyy ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។ ការផ្លាស់ប្តូរយុទ្ធសាស្ត្រនេះបង្ហាញពីភាពអត់ធ្មត់ និងការស្វែងរកដំណោះស្រាយថ្មីក្នុងការទប់ស្កាត់ការឈ្លានពានរបស់រុស្ស៊ី។

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles