អាវុធហត្ថភ្នំពេញចាប់ក្មេងទំនើង៦នាក់ បង្ហោះម៉ូតូបង្កអនាធិបតេយ្យក្បែរវត្តជើងឯក

អាវុធហត្ថភ្នំពេញចាប់ក្មេងទំនើង៦នាក់ បង្ហោះម៉ូតូបង្កអនាធិបតេយ្យក្បែរវត្តជើងឯក

កម្លាំងអាវុធហត្ថចាប់ក្មេងទំនើង

រាជធានីភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានចាប់ខ្លួនក្មេងទំនើងចំនួន ៦នាក់ ដែលធ្វើសកម្មភាពបង្ហោះម៉ូតូបង្កភាពអនាធិបតេយ្យតាមផ្លូវសាធារណៈ កាលពីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥។

ម៉ូតូដែលត្រូវបានដកហូត

ព្រឹត្តិការណ៍នេះកើតឡើងនៅម៉ោង ៨យប់ នៅចំណុចផ្លូវបេតុងក្បែរវត្តជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ។ កម្លាំងអាវុធហត្ថដែលកំពុងធ្វើការល្បាតបានប្រទះឃើញក្រុមក្មេងទំនើងកំពុងបង្ហោះម៉ូតូ បង្កឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ។

ការអប់រំក្មេងទំនើង

ក្រោយពីចាប់ខ្លួនបាន អាវុធហត្ថបានធ្វើការអប់រំ និងឱ្យពួកគេចុះកិច្ចសន្យាបញ្ឈប់សកម្មភាពទំនើងទាំងអស់។ ម៉ូតូចំនួន ៣គ្រឿងត្រូវបានដកហូតរក្សាទុកនៅអាវុធហត្ថខណ្ឌដង្កោរយៈពេល ៣ខែ មុននឹងអាចយកវិញបាន។

ការសាកសួរក្មេងទំនើង

អាវុធហត្ថរាជធានីបានអប់រំក្មេងទំនើងទាំងនោះអំពីផលវិបាកនៃសកម្មភាពទំនើងដែលអាចប៉ះពាល់ដល់ការសិក្សា ទ្រព្យសម្បត្តិ កិត្តិយសគ្រួសារ និងបង្កភាពភ័យខ្លាចដល់សង្គម។

administrator

Related Articles