រថយន្តលាយបេតុងបុកម៉ូតូប្ដីប្រពន្ធ ប្រពន្ធស្លាប់នៅកន្លែង ប្ដីរបួសធ្ងន់

រថយន្តលាយបេតុងបុកម៉ូតូប្ដីប្រពន្ធ ប្រពន្ធស្លាប់នៅកន្លែង ប្ដីរបួសធ្ងន់

រថយន្តលាយបេតុងបុកម៉ូតូ

រាជធានីភ្នំពេញ – គួរឲ្យស្តាយដល់ព្រលឹង! ប្ដីប្រពន្ធមួយគូ ខណៈជិះម៉ូតូទៅហូបការគេ ត្រូវរថយន្តលាយបេតុងបុកពីក្រោយ បណ្ដាលឲ្យស្ត្រីជាប្រពន្ធស្លាប់នៅកន្លែង និងបុរសជាប្ដីរបួសធ្ងន់។

ទីកន្លែងកើតហេតុ

ឧប្បត្តិហេតុដ៏សោកសៅនេះបានកើតឡើងនៅម៉ោង ៤:២០ រសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅមហាវិថីឈ្នះ-ឈ្នះ ជិតផ្លូវរថភ្លើងភ្នំពេញ-កំពត ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីជាប្រពន្ធដែលស្លាប់ឈ្មោះ តំ ស្រីតែម អាយុជិត៣០ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ យ៉ាកជីង កំបូល មានស្រុកកំណើតនៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ ចំណែកបុរសជាប្ដីឈ្មោះ សំ សុខម៉ៃ អាយុ៣១ឆ្នាំ ជាកម្មករនៅរោងចក្រដូចគ្នា មានស្រុកកំណើតនៅខេត្តកំពង់ធំ។ គួរបញ្ជាក់ថា គូស្វាមីភរិយានេះមានកូន២នាក់ក្នុងបន្ទុក។

ម៉ូតូរងគ្រោះ

តាមការបញ្ជាក់ពីមិត្តភក្ដិជនរងគ្រោះ ប្ដីប្រពន្ធទាំងពីរបានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ លេខភ្នំពេញ 1CE-1035 ចេញពីខេត្តកំពង់ឆ្នាំងទៅហូបការគេ។ លុះទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តលាយបេតុងម៉ាក HOWO ពណ៌ស លេខព្រះសីហនុ 5A-0890 បើកបរលឿនបុកពីក្រោយទាំងកំរោល។

រថយន្តបង្កហេតុ

ការបុកនេះបណ្ដាលឲ្យស្ត្រីជាប្រពន្ធធ្លាក់ពីលើម៉ូតូ ហើយត្រូវរថយន្តកិនបែកក្បាលស្លាប់ភ្លាមៗ។ ចំណែកបុរសជាប្ដីត្រូវរថយន្តអូសជាង៤០ម៉ែត្រ រងរបួសខ្ទេចជើងធ្ងន់ធ្ងរ។ រថយន្តបង្កបានឈប់ ហើយអ្នកបើកបរបានរត់គេចខ្លួនបាត់។

ការស៊ើបអង្កេត

បន្ទាប់ពីកើតហេតុ បុរសជាប្ដីត្រូវបានដឹកទៅសង្គ្រោះបន្ទាន់ ខណៈនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះវាស់វែង និងនាំយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយ។

អត្ថបទសរសេរដោយ យន់ ស៊ីថា
កែសម្រួលដោយ សារ៉ា ចន្ទ

administrator

Related Articles