(បាងកក)៖ បវរកញ្ញាថៃ Miss World 2025 នាង Opal Suchata Chuangsri បានធ្វើការអំពាវនាវឱ្យមានសន្តិភាពរវាងកម្ពុជា និងថៃ ដោយបានជំរុញឱ្យមានការជជែកដេញដោលដ៏ក្ដៅគគុកមួយនៅលើបណ្ដាញទំនាក់ទំនងសង្គមថៃ។

នាង Opal បានធ្វើការអំពាវនាវឱ្យរកសន្តិភាពក្នុងពិធីទទួលពានរង្វាន់ Global Leadership Achievement Award នៅឯកម្មវិធី the Global Leadership Summit (GLS) ឆ្នាំ២០២៥ ក្នុងទីក្រុងបាងកក កាលពីថ្ងៃអាទិត្យ ទី១៤ ខែធ្នូ។
នៅក្នុងកម្មវិធីនោះ បវរកញ្ញាថៃរូបនេះក៏បានជំរុញឱ្យមេដឹកនាំជ្រើសរើសសន្តិភាពជាជាងសង្រ្គាម និងគិតគូរពីមនុស្សធម៌ជាជាងសង្រ្គាម។
សារមួយនេះទទួលបានការសាទរយ៉ាងខ្លាំងពីអ្នកគាំទ្រសន្តិភាព តែរងការរិះគន់ពីប្រជាជនថៃមួយចំនួនដែលគាំទ្រយោធាថៃ ក្នុងជម្លោះព្រំដែនជាមួយកម្ពុជា។
នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Khaosod នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។
