
ភ្នំពេញ – ប្រទេសថៃកំពុងត្រៀមខ្លួនរៀបចំការបោះឆ្នោតជាតិថ្មី ដែលត្រូវបានកំណត់ថ្ងៃបោះឆ្នោតនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ។
កាលបរិច្ឆេទនេះត្រូវបានប្រកាសជាផ្លូវការបន្ទាប់ពីស្ដេចមហាវជិរឡង្កន បានចេញព្រះរាជក្រឹត្យអនុម័តការរំលាយសភា នៅថ្ងៃសុក្រទី១២ ខែធ្នូ ឆ្នាំ២០២៤។
លោក អានុទីន ឆានវីរៈគុល នឹងបន្តដឹកនាំរដ្ឋាភិបាលបណ្ដោះអាសន្នរហូតដល់មានការបង្កើតរដ្ឋាភិបាលថ្មី។ នេះគឺជាការរំលាយសភាលើកទី១៦ ចាប់តាំងពីប្រទេសថៃបញ្ចប់របបរាជាធិបតេយ្យផ្ដាច់ការក្នុងឆ្នាំ១៩៣២។

លោក ណារ៉ុង ខ្លានវ៉ារិន ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតថៃ បានអះអាងថា ស្ថាប័នរបស់គាត់បានត្រៀមខ្លួនរួចរាល់ហើយក្នុងការរៀបចំការបោះឆ្នោតជាតិឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ លោកក៏បានបដិសេធនូវការចោទប្រកាន់ថា គណៈកម្មការអាចមានភាពលម្អៀងទៅរកបក្សនយោបាយណាមួយ។
តាមកំណត់ត្រាប្រវត្តិសាស្ត្រ ការរំលាយសភាកន្លងមករបស់ថៃចំនួន៧លើក ភាគច្រើនបណ្ដាលមកពីការបាត់បង់សំឡេងភាគច្រើន ឬប្រឈមមុខនឹងភាពប្រេះឆាផ្ទៃក្នុង។ ការរំលាយ៣លើកទៀតបានកើតឡើងក្នុងអំឡុងវិបត្តិនយោបាយ ឬសេដ្ឋកិច្ចធំៗ។

ការបោះឆ្នោតនេះនឹងកំណត់ទិសដៅនយោបាយថ្មីរបស់ប្រទេសថៃ និងជាការសាកល្បងសំខាន់សម្រាប់ប្រជាធិបតេយ្យក្នុងតំបន់អាស៊ីអាគ្នេយះ។
