PTT បដិសេធការនាំចូលប្រេងមកកម្ពុជា បញ្ជាក់គាំទ្រយោធាថៃក្នុងជម្លោះព្រំដែន

PTT បដិសេធការនាំចូលប្រេងមកកម្ពុជា បញ្ជាក់គាំទ្រយោធាថៃក្នុងជម្លោះព្រំដែន

ភ្នំពេញ – ក្រុមហ៊ុនថាមពលរដ្ឋថៃ PTT បានបដិសេធនៅថ្ងៃចន្ទនេះ ថាខ្លួនមិនបាននាំចូលប្រេងមកកម្ពុជាទាល់តែសោះ ចាប់តាំងពីកម្ពុជាបិទការនាំចូលប្រេង និងឧស្ម័នឥន្ធនៈថៃគ្រប់ប្រភេទនៅចុងខែមិថុនាមក។ ក្រុមហ៊ុននេះក៏បានបញ្ជាក់ពីការគាំទ្រចំពោះយោធាថៃក្នុងស្ថានភាពជម្លោះនៅតាមព្រំដែនកម្ពុជាបច្ចុប្បន្ន។

PTT ក្រុមហ៊ុនថាមពលថៃ

ការបញ្ជាក់នេះមកក្រោយពីមានការចោទសួរទៅលើក្រុមហ៊ុន PTT បន្ទាប់ពីថៃបានបិទច្រកដឹកប្រេងទៅឡាវតាមច្រក Chong Mek ក្នុងខេត្តឧប៊ុនរ៉ាចាថានី ដែលធ្វើឱ្យរថយន្តដឹកប្រេង ៨០ គ្រឿង ផ្ទុកប្រេងសរុប ៤ លានលីត្រ ត្រូវជាប់គាំង។ យោធាថៃបានអះអាងថា ចំណាត់ការនេះធ្វើឡើងក្រោយការនាំចេញប្រេងតាមច្រកព្រំដែនកើនឡើងខ្លាំង ដោយសង្ស័យថានាំចេញបន្តមកកម្ពុជា។

ក្រុមហ៊ុន PTT ដែលជាអាជីវកម្មលក់ថាមពលសំខាន់នៅកម្ពុជា ធ្លាប់ចាត់ទុកកម្ពុជាជាផ្ទះទី២របស់ខ្លួនមុនពេលជម្លោះព្រំដែនធ្វើឱ្យអាជីវកម្មរបស់ខ្លួនដាំក្បាលចុះ។ ទោះជាយ៉ាងណា ក្រុមហ៊ុនមិនបានបញ្ជាក់ថា ក្នុងចំណោមរថយន្តដឹកប្រេងទាំង ៨០ គ្រឿងដែលត្រូវជាប់គាំងនៅច្រក Chong Mek នោះ មានរថយន្តជាកម្មសិទ្ធិរបស់ក្រុមហ៊ុនដែរឬទេ។

កម្ពុជាបានប្រកាសតាំងពីចុងខែមិថុនាមក ថាខ្លួនបិទការនាំចូលប្រេង និងឧស្ម័នរបស់ថៃ ដោយងាកទៅរកប្រភពផ្គត់ផ្គង់ផ្សេងៗ ក្រោយអ្នកនយោបាយក្នុងស្រុកថៃគំរាមកាត់ផ្ដាច់ការផ្គត់ផ្គង់ប្រេងក្នុងបរិបទតានតឹងព្រំដែន។ PTT បញ្ជាក់ថា ការមិននាំចេញប្រេងមកកម្ពុជារបស់ខ្លួន ធ្វើឡើងដោយស្របតាមគោលនយោបាយរបស់ក្រសួងពាណិជ្ជកម្ម ដែលឱ្យអទិភាពលើសន្តិសុខជាតិ។

administrator

Related Articles