រុស្ស៊ីបដិសេធព័ត៌មានថៃអំពីទាហានស៊ីឈ្នួលរុស្ស៊ីនៅព្រំដែនកម្ពុជា-ថៃ

រុស្ស៊ីបដិសេធព័ត៌មានថៃអំពីទាហានស៊ីឈ្នួលរុស្ស៊ីនៅព្រំដែនកម្ពុជា-ថៃ

ស្ថានទូតរុស្ស៊ីប្រចាំប្រទេសថៃបានច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមួយចំនួននៅក្នុងប្រទេសថៃ ដែលបានលើកឡើងថា ពលរដ្ឋរុស្ស៊ីបានចូលរួមជាទាហានស៊ីឈ្នួលប្រយុទ្ធនៅខាងកម្ពុជាក្នុងជម្លោះព្រំដែនដែលកំពុងបន្តជាមួយប្រទេសថៃ។

ជម្លោះព្រំដែនកម្ពុជា-ថៃ

ក្នុងសេចក្តីថ្លែងការណ៍មួយដែលបង្ហោះនៅលើហ្វេសប៊ុកកាលពីថ្ងៃទី១៥ខែធ្នូឆ្នាំ២០២៥ ស្ថានទូតបានប្រកាសថា ការចោទប្រកាន់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយថៃមួយចំនួនគឺគ្មានមូលដ្ឋានពិតប្រាកដ ហើយហាក់ដូចជាមានបំណងចង់បំផ្លាញទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងរុស្ស៊ី និងថៃ។

ស្ថានទូតបានរៀបរាប់ថា «ការអះអាងទាំងនេះទំនងជាត្រូវបានបង្កើតឡើងពីខាងក្រៅតំបន់ ហើយមានគោលបំណងរំលោភលើសិទ្ធិរបស់ពលរដ្ឋរុស្ស៊ីដែលមានវត្តមាននៅក្នុងប្រទេសថៃក្នុងនាមជាភ្ញៀវទេសចរ ឬអ្នកជំនួញ»។

ទំនាក់ទំនងរុស្ស៊ី-ថៃ

ក្រសួងការបរទេសរុស្ស៊ីបានអះអាងជាថ្មីនូវជំហរដ៏យូរអង្វែងរបស់ខ្លួនចំពោះជម្លោះនេះ ដោយអំពាវនាវឲ្យមានការអត់ធ្មត់ និងដំណោះស្រាយដោយសន្តិវិធី។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova ធ្លាប់បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១១ខែធ្នូថា «រុស្ស៊ីមានប្រវត្តិដ៏យូរអង្វែងក្នុងការរក្សាមិត្តភាពជាប្រពៃណី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយប្រទេសថៃ និងកម្ពុជា។ យើងចង់ឲ្យជម្លោះទាំងអស់ត្រូវបានដោះស្រាយដោយមធ្យោបាយសន្តិវិធីតែប៉ុណ្ណោះ»៕

កិច្ចសហប្រតិបត្តិការអន្តរជាតិ

ប្រែសម្រួល៖ ឈាង

administrator

Related Articles