មេធាវីថាក់ស៊ីនព្រមានថៃអាចជាប់ឧក្រិដ្ឋកម្មសង្គ្រាម ក្នុងជម្លោះជាមួយកម្ពុជា

មេធាវីថាក់ស៊ីនព្រមានថៃអាចជាប់ឧក្រិដ្ឋកម្មសង្គ្រាម ក្នុងជម្លោះជាមួយកម្ពុជា

ស្របពេលដែលកងទ័ពថៃនៅតែបន្តធ្វើសកម្មភាពយោធានៅតាមព្រំដែនកម្ពុជា មេធាវីផ្ទាល់របស់អតីតនាយករដ្ឋមន្ត្រីថៃថាក់ស៊ីន ស៊ីណាវ៉ាត្រ លោក វិនយ៉ាត់ ឆាតម៉ុនទ្រី បានចេញសំណេរព្រមានអំពីផលវិបាកធ្ងន់ធ្ងរដែលថៃអាចជួបប្រទះ។

ជម្លោះព្រំដែនកម្ពុជា-ថៃ

ក្នុងការបង្ហោះលើបណ្តាញសង្គម Facebook នៅថ្ងៃទី១៦ ធ្នូ ២០២៥ លោកវិនយ៉ាត់បានសរសេរថា៖ «ជម្លោះនេះអាចនាំឱ្យមានការខូចខាតដ៏ធ្ងន់ធ្ងរដល់ប្រទេសជាតិ និងប្រទេសជិតខាង។ អ្វីដែលនឹងតាមមកគឺឧក្រិដ្ឋកម្មសង្គ្រាម និងការចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់។»

លោកបានបន្ថែមថា៖ «យើងមិនគួរប្រើប្រាស់កម្លាំងទាហាន និងឧបករណ៍យោធាដោយធ្វេសប្រហែសក្នុងជម្លោះដែលអាចដោះស្រាយតាមរយៈការចរចាបាននោះទេ។ កុំឱ្យអារម្មណ៍គ្រប់គ្រង ហើយក្លាយជាឧបករណ៍សម្រាប់ផលប្រយោជន៍នយោបាយ។»

ការព្រមានពីមេធាវីថាក់ស៊ីន

ទោះបីជាមានការព្រមានបែបនេះក្តី កងទ័ពថៃនៅតែបន្តសកម្មភាពយោធានៅតាមព្រំដែន ដោយមានការប្រើប្រាស់យន្តហោះ F-16 វាយប្រហារតំបន់ផ្សេងៗ រួមទាំងតំបន់ស៊ីវិល។

មហាអំណាចអន្តរជាតិដូចជាអាមេរិក និងចិន បានអំពាវនាវឱ្យមានការឈប់បាញ់ ប៉ុន្តែភាគីថៃនៅតែបន្តសកម្មភាពយោធា ដែលបង្ហាញពីភាពមិនព្រមចរចារកដំណោះស្រាយសន្តិភាព។

ស្ថានភាពព្រំដែនកម្ពុជា-ថៃ

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles