ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអភិសេកព្រះប្រតិមា និងបួងសួងសុំសេចក្ដីសុខចម្រើនដល់វីរៈកងទ័ពជួរមុខនិងជនភៀសសឹក។

ពិធីនេះបានរៀបចំឡើងនៅសារមន្ទីរខេត្តកំពង់ធំ ក្នុងរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅពេលដែលក្រុមទាហានថៃឈ្លានពានបានចូលបំពានបូរណភាពទឹកដីកម្ពុជា។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្វាយគ្រឿងសក្ការៈបូជា នមស្សកាព្រះរតនត្រ័យ ថ្វាយរបាំបួងសួង សមាទានសីល និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត។ បន្ទាប់មក ទ្រង់បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងគុណបុណ្យព្រះរតនត្រ័យ សុំឱ្យថែរក្សាប្រជាពលរដ្ឋទាំងអស់។

ក្នុងការបួងសួង សម្តេចបានសុំឱ្យកងកម្លាំងប្រដាប់អាវុធឈរជើងជួរមុខតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ មានសុខភាពល្អ និងទទួលបានជោគជ័យក្នុងការការពារបូរណភាពទឹកដី។ ទ្រង់ក៏បានសុំឱ្យមានទេសចរណ៍ចូលមកទស្សនាកម្ពុជាកាន់តែច្រើន និងឱ្យប្រជាពលរដ្ឋទាំងអស់ចៀសផុតពីជំងឺឧបទ្រពចង្រៃ។

ព្រះប្រតិមាអង្គនេះត្រូវបានរកឃើញកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ដោយអ្នកបើកបរគ្រឿងចក្រឈ្មោះ កាក់ ប៊ុនថន នៅត្រង់ចំណុចខាងលិចវត្តពង្រ ចម្ងាយប្រមាណ២០០ម៉ែត្រ ក្នុងពេលប្រតិបត្តិការស្តារស្ទឹងស្លាប់ ស្ថិតនៅភូមិជីមាឃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ពិធីនេះបានបង្ហាញពីសេចក្តីជឿជាក់យ៉ាងខ្លាំងក្លារបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចំពោះការការពារបូរណភាពទឹកដី និងការថែរក្សាសន្តិសុខជាតិ។

ដោយ៖ សំរិត
