ត្រាំប្ដឹង BBC ទាមទារសំណង ១០ពាន់លានដុល្លារ ពីការកាត់តវីដេអូសុន្ទរកថា

ត្រាំប្ដឹង BBC ទាមទារសំណង ១០ពាន់លានដុល្លារ ពីការកាត់តវីដេអូសុន្ទរកថា

វ៉ាស៉ីនតោន៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានដាក់ពាក្យបណ្ដឹងផ្លូវការប្រឆាំងប្រព័ន្ធផ្សព្វផ្សាយ BBC របស់ចក្រភពអង់គ្លេស នៅថ្ងៃចន្ទទី១៥ ខែធ្នូ ដោយទាមទារសំណងរហូតដល់ ១០ពាន់លានដុល្លារ។ ការប្ដឹងនេះផ្ដោតលើវីដេអូឯកសារដែលបានកាត់តសុន្ទរកថារបស់លោកកាលពីដើមឆ្នាំ២០២១។

ត្រាំប្ដឹង BBC

ពាក្យបណ្ដឹងត្រូវបានដាក់ទៅតុលាការសហព័ន្ធនៅទីក្រុង Miami ដោយទាមទារសំណងយ៉ាងហោចណាស់ ៥ពាន់លានដុល្លារក្នុងមួយបទចោទ ក្នុងចំណោមបទចោទសរុបចំនួន២។ បទចោទទាំងនេះរួមមានបទបរិហារកេរ្ដិ៍ និងបទបំពានច្បាប់ប្រឆាំងការឆបោកពាណិជ្ជកម្មរបស់រដ្ឋ Florida។

វីដេអូរបស់ BBC ដែលចេញផ្សាយក្នុងឆ្នាំ២០២៤ មុនការបោះឆ្នោតប្រធានាធិបតី បានកាត់បញ្ចូលចំណុចពីរដាច់ដោយឡែកពីសុន្ទរកថារបស់លោក ត្រាំ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។ ការកាត់តនេះបានធ្វើឱ្យស្ដាប់ទៅដូចជាលោកកំពុងជំរុញឱ្យអ្នកគាំទ្រវាយប្រហារវិមានសភា Capitol ដែលកំពុងផ្ដល់ការទទួលស្គាល់ជ័យជម្នះរបស់លោក ចូ បៃដិន ក្នុងការបោះឆ្នោតឆ្នាំ២០២០។

ព័ត៌មាននេះត្រូវបានផ្សព្វផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters និងផ្ដល់សិទ្ធិដោយ Fresh News។

administrator

Related Articles