ថៃចាត់ការបញ្ជូនមន្ត្រីពិនិត្យការខូចខាតក្រោយមីយ៉ាន់ម៉ាទម្លាក់គ្រាប់បែកកម្ទេចសម្បុក Scammer នៅ KK Park

ថៃចាត់ការបញ្ជូនមន្ត្រីពិនិត្យការខូចខាតក្រោយមីយ៉ាន់ម៉ាទម្លាក់គ្រាប់បែកកម្ទេចសម្បុក Scammer នៅ KK Park

ភាគីថៃបានចាត់ការបញ្ជូនក្រុមមន្ត្រីឆ្លងដែនទៅកាន់តំបន់ព្រំដែនមីយ៉ាន់ម៉ា ដើម្បីពិនិត្យការខូចខាតក្រោយកងទ័ពមីយ៉ាន់ម៉ាទម្លាក់គ្រាប់បែកកម្ទេចអគារសម្បុក Scammer នៅតំបន់សេដ្ឋកិច្ចពិសេស KK Park និង Shwe Kokko។

ការពិនិត្យតំបន់ KK Park

តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃចន្ទទី១៥ខែធ្នូឆ្នាំ២០២៥ អាជ្ញាធរថៃដែលមានសហការជាមួយមន្ត្រីចិន បានធ្វើដំណើរពីខេត្ត Tak ឆ្លងដែនចូលទៅតំបន់ Myawaddy នៃប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីមីយ៉ាន់ម៉ា ពិនិត្យការខូចខាត។

ការប្រជុំរវាងអាជ្ញាធរថៃនិងមីយ៉ាន់ម៉ា

ក្នុងអំឡុងពេលនោះ ភាគីទាំងពីរបានឯកភាពដោះដូរព័ត៌មានគ្នា រឹតបណ្តឹងការតភ្ជាប់អគ្គិសនី និងប្រគល់ Scammer ឲ្យគ្នាទៅវិញទៅមក។

សូមជម្រាបជាថ្មី កាលពីចុងសប្តាហ៍ កងទ័ពរដ្ឋាភិបាលបានទម្លាក់គ្រាប់បែក កម្ទេចអគាររបស់ក្រុមឧក្រិដ្ឋជនអនឡាញចំនួន១៧អគារបន្ថែមទៀតនៅតំបន់សេដ្ឋកិច្ចពិសេស KK Park។

អគារត្រូវបានកម្ទេចនៅ KK Park

ក្នុងប្រតិបត្តិការនោះផងដែរ កងទ័ពបានចាប់ខ្លួនជនបរទេសចំនួន៥១៦នាក់ ដែលមានជនជាតិចិនច្រើនជាងគេ ពោលគឺ២២៥នាក់ បន្ទាប់មកគឺ វៀតណាម៨៣នាក់, ហ្វីលីពីន៧៧នាក់, កេនយ៉ា៣៩នាក់, អ៊ូហ្គង់ដា២០នាក់, នេប៉ាល់១៧នាក់, ឥណ្ឌូណេស៊ី១២នាក់, អេត្យូពី១១នាក់, ថៃ១០នាក់, ម៉ាឡេស៊ី៩នាក់, ឥណ្ឌា៤នាក់, សេរ៉ាឡេអូន៣នាក់, តៃវ៉ាន់២នាក់, ហ្គីណេអេក្វាទ័រ២នាក់, ម៉ាដាហ្គាស្កាម្នាក់ និងតូហ្គោម្នាក់។

ជនបរទេសដែលត្រូវចាប់ខ្លួន

ក្រៅពីកម្ទេចអគារនិងចាប់ខ្លួនជនបរទេសហើយនោះ កងទ័ពក៏បានចូលឆែកឆេរអគារ ហើយរឹបអូសសម្ភារៈនិងគ្រឿងអេឡិចត្រូនិច រួចដុតបំផ្លាញចោលផងដែរ។

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles