យន្តហោះយោធាអាមេរិកស្ទើរប៉ះទង្គិចយន្តហោះដឹកអ្នកដំណើរ ជិតឆ្នេរវ៉េណេស៊ុយអេឡា

យន្តហោះយោធាអាមេរិកស្ទើរប៉ះទង្គិចយន្តហោះដឹកអ្នកដំណើរ ជិតឆ្នេរវ៉េណេស៊ុយអេឡា

យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន JetBlue បានជិតប៉ះទង្គិចជាមួយយន្តហោះយោធាអាមេរិក នៅជិតឆ្នេរសមុទ្រវ៉េណេស៊ុយអេឡា កាលពីថ្ងៃសុក្រកន្លងទៅ តាមការរាយការណ៍ពី Associated Press និង New York Times។

យន្តហោះ JetBlue

ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលដែលយន្តហោះ JetBlue Flight 1112 កំពុងធ្វើដំណើរពីកោះ Curaçao ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ John F. Kennedy នៅទីក្រុងញូវយ៉ក។ បន្ទាប់ពីហោះឡើងបាន ២០នាទី យន្តហោះនេះបានជួបប្រទះនឹងយន្តហោះយោធាអាមេរិកដែលជានាវាដឹកប្រេង។

អ្នកបើកយន្តហោះ JetBlue បានរាយការណ៍ថា៖ «យើងស្ទើរតែមានការប៉ះទង្គិចគ្នានៅកណ្តាលអាកាសទៅហើយ។ យន្តហោះរបស់ពួកគេបានឆ្លងកាត់ដោយផ្ទាល់នៅលើផ្លូវហោះហើររបស់យើង… ហើយមិនបានបើកឧបករណ៍បញ្ជូនសំឡេងរបស់ខ្លួនទេ វាពិតគ្រោះថ្នាក់ណាស់»។

យន្តហោះយោធា

លោកវរសេនីយ៍ឯក Manny Ortiz អ្នកនាំពាក្យបញ្ជាការដ្ឋានភាគខាងត្បូងរបស់សហរដ្ឋអាមេរិក បានបញ្ជាក់ថា៖ «យើងបានដឹងពីរបាយហេតុការថ្មីៗនេះហើយ ទាក់ទងនឹងប្រតិបត្តិការយន្តហោះយោធាអាមេរិកនៅតំបន់ការ៉ាប៊ីន បច្ចុប្បន្នកំពុងពិនិត្យមើលបញ្ហានេះផងដែរ»។

ឧបទ្ទវហេតុនេះកើតឡើងក្នុងពេលដែលកងទ័ពជើងទឹកអាមេរិកកំពុងធ្វើប្រតិបត្តិការនៅតំបន់ការ៉ាប៊ីន និងមានការគំរាមកំហែងពីប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ ក្នុងការវាយប្រហារពួកភេរវករនៅលើទឹកដីវ៉េណេស៊ុយអេឡា។

តំបន់ការ៉ាប៊ីន

លោក Ortiz បានបន្ថែមថា សុវត្ថិភាពនៅតែជាអាទិភាពកំពូល ហើយយោធាកំពុងធ្វើការតាមរយៈបណ្តាញសមស្របដើម្បីវាយតម្លៃការពិតជុំវិញស្ថានភាពនេះ។

administrator

Related Articles