ពលរដ្ឋស្ទឹងត្រែងបន្តបរិច្ចាគសម្ភារៈស្បៀងអាហារជូនកងទ័ពជួរមុខនិងជនភៀសសឹក

ពលរដ្ឋស្ទឹងត្រែងបន្តបរិច្ចាគសម្ភារៈស្បៀងអាហារជូនកងទ័ពជួរមុខនិងជនភៀសសឹក

ខេត្តស្ទឹងត្រែង៖ ក្នុងស្មារតីសាមគ្គីភាពជាតិ ព្រះសង្ឃ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈក្នុងខេត្តស្ទឹងត្រែង បាននិងកំពុងបន្តសកម្មភាពផ្តល់អំណោយមនុស្សធម៌ជាបន្តបន្ទាប់តាមរយៈរដ្ឋបាលខេត្ត។

ការបរិច្ចាគសម្ភារៈស្ទឹងត្រែង

ដើម្បីចូលរួមចំណែកជួយឧបត្ថម្ភដល់វីរៈកងទ័ពការពារព្រំដែនជួរមុខ ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីយ៉ាងអង់អាច។

សម្ភារៈបរិច្ចាគ

បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងជ្រកកោននៅតាមទីសុវត្ថិភាពនានា ក្នុងកាលៈទេសៈវិបត្តិនៃសង្គ្រាមឈ្លានពានដោយយោធាថៃ។

ជនភៀសសឹក

ប្រភេទសម្ភារៈដែលបានបរិច្ចាគសម្ភារៈស្បៀងអាហារចម្រុះជាច្រើនប្រភេទ គឺសម្បូរបែប និងគ្រប់តម្រូវការចាំបាច់សម្រាប់ទ្រទ្រង់ជីវភាព។ ក្រុមជនភៀសសឹកដែលត្រូវការជំនួយមានគ្រប់ក្រុមងាយរងគ្រោះ រួមមាន ជនចាសជរា ជនពិការ កុមារតូចធំ ស្ត្រីមានផ្ទៃពោះ និងកូនខ្ចី។

ការបែងចែកសម្ភារៈ

រដ្ឋបាលខេត្តស្ទឹងត្រែងនឹងដឹកនាំយកសម្ភារៈស្បៀងអាហារបដិភាគទាំងនេះ ទៅផ្តល់ជូនតាមគោលដៅសំខាន់ៗដែលបានគ្រោងទុក ទៅតាមផែនការច្បាស់លាស់ ដើម្បីធានាថា អំណោយទាំងនោះទៅដល់ដៃវីរៈកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋភៀសសឹកប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់។

កងទ័ពជួរមុខ

រដ្ឋបាលខេត្តស្ទឹងត្រែង បានថ្លែងអំណរគុណជាអនេក ចំពោះការរួមចំណែកយ៉ាងសកម្ម និងទាន់ពេលវេលាពីមហាគ្រួសារខេត្តស្ទឹងត្រែងទាំងអស់។ ការបរិច្ចាគនេះមិនត្រឹមតែជាសម្ភារៈប៉ុណ្ណោះទេ តែជាការបង្ហាញនូវស្មារតី “ខ្មែរដើម្បីខ្មែរ” “ខ្មែរសាមគ្គី ខ្មែរឈ្នះ” ដែលជាខឿនការពារជាតិរបស់ប្រជាជនដ៏រឹងមាំ។

ស្មារតីសាមគ្គី

ការគាំទ្រនេះគឺជាកម្លាំងចិត្តដ៏ធំធេងដល់សមរភូមិមុខ និងជនភៀសសឹកពីសង្គ្រាមឈ្លានពាន។

ការគាំទ្រពលរដ្ឋ

អត្ថបទសរសេរដោយ រ៉ូ សាលី
កែសម្រួលដោយ ធីតា

administrator

Related Articles