នាយករដ្ឋមន្ត្រីថៃ អានុទីន ឆានវីរៈគុល បានបោះពាក្យឈ្លើយដាក់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាលើកទីពីរហើយ ដោយអះអាងថា ថៃមិនដែលចាប់ផ្ដើមជម្លោះជាមួយកម្ពុជា និងបញ្ជូនសំណើឈប់បាញ់ទៅកម្ពុជាវិញ។

ក្នុងសន្និសីទកាសែតនៅវិមានរដ្ឋាភិបាលបាងកក កាលពីថ្ងៃអង្គារទី១៦ធ្នូ ២០២៥ បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ លោកអានុទីនបានថ្លែងយ៉ាងក្រអឺតក្រទមថា៖ “ថៃអត់ដែលផ្ដើមជម្លោះទេ ហើយចំពោះសំណើឈប់បាញ់ គួរតែប្រាប់ទៅខាងកម្ពុជាទៅ”។
សម្តីនេះបានបង្ហាញពីភាពអត់គឃ្លើនចំពោះលោកត្រាំ ដែលមុននេះបានប្រកាសថា កម្ពុជា-ថៃបានឯកភាពឈប់បាញ់ និងវិលទៅគោរពតាមកិច្ចព្រមព្រៀងសន្តិភាពដើម។
លោកត្រាំបានបង្ហោះសារលើ Truth Social ដោយផ្ដល់យុត្តិធម៌ដល់កម្ពុជា និងចោទប្រកាន់ថា៖ “គ្រាប់បែកដែលទាហានថៃដើរជាន់បណ្ដាលឲ្យរបួសច្រើននាក់ គឺជាឧទ្ទវហេតុ ប៉ុន្ដែថៃបែរជាវាយបកតបតយ៉ាងខ្លាំងក្លាហួសហេតុទៅវិញ”។
អានុទីនបានបដិសេធយ៉ាងច្រើនលើកច្រើនសារថា គ្មានកិច្ចព្រមព្រៀងឈប់បាញ់ទេ ហើយថៃនឹងបន្តប្រតិបត្ដិការយោធារហូតដល់មិនមានគ្រោះថ្នាក់ទៀត។
ស្ថានការណ៍តានតឹងនេះបន្តធ្វើឲ្យប្រជាជនកម្ពុជាទាំងពីរនិរន្ដរនៅក្នុងភាពព្រួយបារម្ភ ខណៈដែលការឈប់បាញ់នៅតែជាបញ្ហាដែលមិនទាន់មានដំណោះស្រាយច្បាស់លាស់។
