ប្រធានាធិបតីត្រាំថា៖ «សង្រ្គាមកម្ពុជា-ថៃមានមនុស្សស្លាប់ យើងនឹងចូលដោះស្រាយ»

ប្រធានាធិបតីត្រាំថា៖ «សង្រ្គាមកម្ពុជា-ថៃមានមនុស្សស្លាប់ យើងនឹងចូលដោះស្រាយ»

(សេតវិមាន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានថ្លែងថា សង្រ្គាមរវាងកម្ពុជា និងថៃ កំពុងមានមនុស្សស្លាប់ រឿងបែបនេះមិនគួរកើតឡើងទេ ហើយសហរដ្ឋអាមេរិកនឹងចូលដោះស្រាយសង្រ្គាមនេះ។

ប្រធានាធិបតីត្រាំ

ការថ្លែងរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងនៅក្នុងកម្មវិធីមួយនៅសេតវិមាន នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ (ម៉ោងនៅអាមេរិក)។ លោកបានថ្លែងយ៉ាងដូច្នេះថា៖ «សូមអរគុណច្រើន។ យើងមានកិច្ចសន្ទនាដ៏ល្អកាលពី១ម៉ោងមុន ជាមួយបណ្ដាមេដឹកនាំអឺរ៉ុប។ ភាគច្រើនក្នុងចំណោមពួកគេមានជាប់ពាក់ព័ន្ធនឹងសង្រ្គាមជាមួយរុស្ស៉ី និងអ៊ុយក្រែន។»

លោកត្រាំបន្តថា៖ «យើងបានពិភាក្សាគ្នាយ៉ាងវែងអន្លាយ ហើយមានរឿងជាច្រើនមើលទៅហាក់ដូចជាដំណើរការល្អ ប៉ុន្តែយើងបាននិយាយតាំងពីយូរមកហើយ ហើយវាជារឿងដ៏ពិបាក។ ដូចអ្នកទាំងអស់គ្នាដឹង យើងបានដោះស្រាយបញ្ចប់សង្រ្គាមចំនួន៨ ហើយមានសង្រ្គាមមួយ កំពុងមានបញ្ហាបន្តិចបន្តួច កាលពីម្សិលមិញ នោះគឺរវាងថៃនិងកម្ពុជា តែយើងនឹងដោះស្រាយវា។ មានមនុស្សកំពុងស្លាប់។ រឿងបែបនេះមិនគួរកើតឡើងទេ ហើយសូមកោតសរសើរដល់ពួកគេដែលកំពុងធ្វើការដោះស្រាយ ជម្លោះនេះ»។

ការថ្លែងរបស់ប្រធានាធិបតីត្រាំនេះ បង្ហាញពីការយកចិត្តទុកដាក់របស់សហរដ្ឋអាមេរិកចំពោះស្ថានភាពតានតឹងនៅតំបន់អាស៊ីអាគ្នេយះ ជាពិសេសទំនាក់ទំនងកម្ពុជា-ថៃ ដែលកំពុងមានភាពតានតឹង។

administrator

Related Articles