អាវុធថៃបន្តផ្លោងចូលទឹកដីកម្ពុជា កងកម្លាំងយើងឈរជើងរឹងមាំតបត

អាវុធថៃបន្តផ្លោងចូលទឹកដីកម្ពុជា កងកម្លាំងយើងឈរជើងរឹងមាំតបត

(ព្រំដែន)៖ គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ សភាពការណ៍នៅសមរភូមិថ្មដា ខេត្តពោធិ៍សាត់ អូរ៣ជាន់ ខេត្តបន្ទាយមានជ័យ ទិសតាក្របី ខេត្តឧត្តរមានជ័យ សៀមបន្តផ្លោង។

Breaking News

យ៉ាងណាក៏ដោយការបាញ់ជាបន្ដបន្ទាប់របស់យោធាថៃ មិនអាចធ្វើអ្វីកងកម្លាំងកម្ពុជាបាននោះទេ ពោលកងកម្លាំងកម្ពុជានៅបន្ដឈរជើងយ៉ាងរឹងមាំបំផុត ព្រមទាំងធ្វើការបាញ់តបតទៅវិញ ដើម្បីការពារដែនអធិបតេយ្យពីការរំលោភបំពានឈ្លានពានរបស់ភាគីថៃ។

កងកម្លាំងកម្ពុជាបានបង្ហាញភាពរឹងមាំ និងភាពអត់ធ្មត់ក្នុងការការពារដែនដីជាតិ ដោយមិនអនុញ្ញាតឱ្យភាគីណាមួយរំលោភលើអធិបតេយ្យរបស់កម្ពុជា។ ការបាញ់តបតរបស់កងកម្លាំងយើងបានបង្ហាញពីសមត្ថភាព និងស្មារតីការពារជាតិយ៉ាងខ្ពស់។

កងកម្លាំងកម្ពុជា

សភាពការណ៍នៅតាមបណ្ដាតំបន់ព្រំដែននៅតែតានតឹង ប៉ុន្តែកងកម្លាំងកម្ពុជានៅតែរក្សាភាពប្រុងប្រយ័ត្នជានិច្ច ដើម្បីធានាសន្តិសុខ និងស្ថិរភាពសម្រាប់ប្រជាពលរដ្ឋ។ ការការពារដែនដីជាតិគឺជាភារកិច្ចសំខាន់បំផុតរបស់កងកម្លាំងប្រដាប់អាវុធជាតិ។

ផ្ដល់សិទ្ធិដោយ៖ Fresh News

administrator

Related Articles