(ព្រំដែន)៖ នៅម៉ោង៩:៤០នាទីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ សមរភូមិនៅខេត្តបន្ទាយមានជ័យ កំពុងឆាបឆេះដោយការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងកងកម្លាំងប្រដាប់អាវុធកម្ពុជា-ថៃ។

ការប្រយុទ្ធកើតឡើងនៅតំបន់ភូមិជោគជ័យ ដែលយោធាថៃបានព្យាយាមរុញបុកកម្លាំងថ្មើរជើងចូលក្នុងដែនអធិបតេយ្យកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ កំពែងការពាររបស់កងទ័ពកម្ពុជាដ៏រឹងមាំមិនអាចត្រូវបំបែកបានឡើយ។
យោធាថៃបានប្រើប្រាស់កាំភ្លើងធំធ្លាយផ្លោងរហូតដល់ភូមិស្លរក្រាម ឃុំស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយពួកគេព្យាយាមបង្កើតឱកាសសម្រាប់កម្លាំងរបស់ខ្លួន។

សកម្មភាពនេះបង្ហាញយ៉ាងច្បាស់ពីមហិច្ឆតាឈ្លានពានគ្មានស្រាក់ស្រានរបស់យោធាថៃ ដែលបន្ដរំលោភលើអធិបតេយ្យភាពរបស់កម្ពុជា។ កងទ័ពកម្ពុជាបានបង្ហាញពីសមត្ថភាពការពារជាតិយ៉ាងរឹងមាំ និងមិនយូរអោយសោះក្នុងការឆ្លើយតបទៅនឹងការប្រើអំពើហិង្សានេះ។
ប្រភព៖ Fresh News
