វៀតណាមឆ្ពោះទៅកំណត់ត្រាថ្មីទទួលទេសចរអន្តរជាតិ ២១ លាននាក់ ទោះបីប្រឈមទឹកជំនន់និងការបំពុលខ្យល់

វៀតណាមឆ្ពោះទៅកំណត់ត្រាថ្មីទទួលទេសចរអន្តរជាតិ ២១ លាននាក់ ទោះបីប្រឈមទឹកជំនន់និងការបំពុលខ្យល់

ទេសចរណ៍វៀតណាម

ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមបានប្រកាសថា ប្រទេសនេះកំពុងឆ្ពោះទៅកាន់កំណត់ត្រាថ្មីក្នុងការទទួលទេសចរអន្តរជាតិច្រើនបំផុតក្នុងប្រវត្តិសាស្រ្ត ដោយគោលដៅទទួលទេសចរ ២១ លាននាក់នៅឆ្នាំ២០២៥។

ការស្ទុះងើបឡើងវិញនេះឆ្លុះបញ្ចាំងពីការស្តារឡើងវិញនៃវិស័យទេសចរណ៍បន្ទាប់ពីវិបត្តិកូវីដ១៩ ទោះបីជាប្រឈមនឹងបញ្ហាបរិស្ថានធ្ងន់ធ្ងរដូចជាការបំពុលខ្យល់និងទឹកជំនន់ក្តី។

ទេសភាពវៀតណាម

តាមសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទទី១៥ ធ្នូ វៀតណាមបានប្រារព្ធពិធីស្វាគមន៍ទេសចរបរទេសទី២០លាននាក់នៅលើកោះភូគុក។ ចំនួននេះនឹងកើនលើសពីកំណត់ត្រាពីមុនកូវីដ១៩ដែលមាន១៨លាននាក់ក្នុងឆ្នាំ២០១៩។

វៀតណាមដែលមានឆ្នេរសមុទ្រវែង ទេសភាពធម្មជាតិស្រស់ស្អាត និងវប្បធម៌សម្បូរបែប បានក្លាយជាគោលដៅទេសចរណ៍ពេញនិយមនៅអាស៊ីអាគ្នេយ៍។ ប៉ុន្តែទីក្រុងហានូយត្រូវបានចាត់ថ្នាក់ជាទីក្រុងមានការបំពុលខ្យល់អាក្រក់បំផុត ខណៈតំបន់ភាគកណ្តាលប្រឈមនឹងទឹកជំនន់ធ្ងន់ធ្ងរ។

ទេសចរនៅវៀតណាម

ចិនគឺជាប្រភពទេសចរធំជាងគេមកកាន់វៀតណាម ដោយរួមចំណែក១ភាគ៤នៃចំនួនសរុប តាមដាណាការិយាល័យស្ថិតិជាតិវៀតណាម។ ប្រភពសំខាន់ៗផ្សេងទៀតរួមមានកូរ៉េខាងត្បូង តៃវ៉ាន់ សហរដ្ឋអាមេរិក និងជប៉ុន។

administrator

Related Articles