គម្រោង EMS បង្កើតឱកាសថ្មីៗ ពង្រឹងទីផ្សារកសិករខ្នាតតូច ទទួលបានជោគជ័យលើសគោលដៅ

គម្រោង EMS បង្កើតឱកាសថ្មីៗ ពង្រឹងទីផ្សារកសិករខ្នាតតូច ទទួលបានជោគជ័យលើសគោលដៅ

កសិករខ្នាតតូច

រាជធានីភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) បានបញ្ចប់បេសកកម្មត្រួតពិនិត្យ និងវាយតម្លៃប្រចាំឆ្នាំលើការអនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (EMS) ដោយជោគជ័យ។

កិច្ចប្រជុំគម្រោង

ក្នុងដំណើរបេសកកម្មពីថ្ងៃទី១ ដល់១២ ខែធ្នូ ២០២៥ ក្រុមការងារបានធ្វើការត្រួតពិនិត្យវឌ្ឍនភាពរបស់គម្រោងនៅទូទាំងខេត្តគោលដៅទាំង១៨ និងបានកំណត់ឱកាសថ្មីៗក្នុងការពង្រឹងលទ្ធភាពចូលទីផ្សារ ប្រព័ន្ធផលិតកម្ម និងភាពជាដៃគូក្នុងខ្សែច្រវាក់តម្លៃសម្រាប់កសិករខ្នាតតូចនៅកម្ពុជា។

កសិករនៅក្នុងវិស័យកសិកម្ម

លោកអេង សុធីវ័ន្ត អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោង EMS បានលើកឡើងថា៖ «គម្រោង EMS កំពុងមានវឌ្ឍនភាពល្អមកដល់ពេលនេះ ដោយសារមានកិច្ចសហការយ៉ាងរឹងមាំពីក្រុមការងារនៅទូទាំងខេត្តគោលដៅ និងដៃគូវិស័យឯកជនរបស់យើង។»

ផលិតផលកសិកម្ម

គិតត្រឹមខែតុលា ឆ្នាំ២០២៥ អេមស៍ បានសម្របសម្រួលការចុះកិច្ចសន្យាទិញលក់បានសរុបចំនួន ៩០៥ កិច្ចសន្យា សម្រាប់ខ្សែច្រវាក់តម្លៃ ផលិតផលស្រូវប្រណីត បន្លែសុវត្ថិភាព គ្រឿងទេស មាន់ខ្មែរ និងដំឡូងមី ដែលមានតម្លៃសរុបប្រមាណ ២២៤ លានដុល្លារអាមេរិក។

ការអភិវឌ្ឍកសិកម្ម

មកដល់ពេលនេះ គម្រោង EMS បាននិងកំពុងជួយគាំទ្រដល់កសិករខ្នាតតូចចំនួន ៩៤,៤៩៩ គ្រួសារ លើសពីគោលដៅដែលបានគំណត់ត្រឹមចំនួន ៨៨,២០០ គ្រួសារ សម្រាប់ការអនុវត្តគម្រោងរហូតដល់ឆ្នាំ២០២៧។

ក្រសួងពាណិជ្ជកម្ម និង IFAD នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញការអនុវត្តគម្រោង EMS ឱ្យកាន់តែមានប្រសិទ្ធិភាព។

administrator

Related Articles