ភ្នំពេញ – ការស្ទង់មតិថ្មីបង្ហាញថា អត្រានៃការគាំទ្រប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្លាក់ចុះទាបបំផុតក្នុងអាណត្តិបច្ចុប្បន្នរបស់លោក ដោយទាបជាងគេនៅត្រឹម ៣៩% ប៉ុណ្ណោះ។

លទ្ធផលការស្ទង់មតិរយៈពេលបីថ្ងៃដែលបញ្ចប់កាលពីថ្ងៃអាទិត្យបង្ហាញថា មានតែ ៣៩% នៃប្រជាពលរដ្ឋអាមេរិកប៉ុណ្ណោះដែលយល់ស្របលើការអនុវត្តការងាររបស់លោកត្រាំ ធ្លាក់ចុះពី ៤១% កាលពីដើមខែធ្នូ។ តួលេខនេះតំណាងឱ្យការធ្លាក់ចុះទាបបំផុតក្នុងឆ្នាំនេះ។
ជាពិសេស អ្នកបោះឆ្នោតមកពីគណបក្សសាធារណរដ្ឋរបស់លោកបានបង្ហាញពីការអស់ជំនឿចិត្តលើការគ្រប់គ្រងសេដ្ឋកិច្ចរបស់រដ្ឋបាលសហរដ្ឋអាមេរិករូបនេះ។
លោកត្រាំបានវិលត្រឡប់មកកាន់អំណាចវិញក្នុងខែមករាជាមួយអត្រាសេដ្ឋកិច្ចចំនួន ៤៧% ប៉ុន្តែប្រជាប្រិយភាពរបស់គាត់បានធ្លាក់ចុះជាបន្តបន្ទាប់ចាប់តាំងពីពេលឡើងកាន់អំណាចមកម្ល៉េះ។

ក្នុងអំឡុងពេលឃោសនាបោះឆ្នោត លោកត្រាំបានសន្យាថានឹងកែប្រែសេដ្ឋកិច្ចដែលរងនូវអតិផរណាខ្ពស់ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីលោក Joe Biden។ ទោះជាយ៉ាងណា អតិផរណាបានកើនឡើងជាបន្តបន្ទាប់នៅក្រោមការដឹកនាំរបស់លោកត្រាំវិញ។
ការស្ទង់មតិនេះបានធ្វើឡើងដោយអង្គការស្ទង់មតិឯករាជ្យ ហើយលទ្ធផលត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មាន Reuters។
