រកឃើញផ្លូវដាយណូស័របុរាណច្រើនគីឡូម៉ែត្រនៅភ្នំអាល់ប៊ី អ៊ីតាលី

រកឃើញផ្លូវដាយណូស័របុរាណច្រើនគីឡូម៉ែត្រនៅភ្នំអាល់ប៊ី អ៊ីតាលី

អ្នកបុរាណវិទូបានសន្និដ្ឋានថា ផ្លូវដាយណូស័រជាច្រើនដែលបន្សល់ទុកពីរាប់លានឆ្នាំមកនៅតំបន់ភ្នំអាល់ប៊ី (Alps) ប្រទេសអ៊ីតាលី គឺជាការរកឃើញប្រវត្តិសាស្ត្រដ៏សំខាន់មួយ។

ផ្លូវដាយណូស័រនៅភ្នំអាល់ប៊ី

ផ្លូវសត្វដាយណូស័រជាច្រើនបានបន្សល់ទុកពីជាង ២១០ លានឆ្នាំកន្លងទៅ ដែលបានរកឃើញនៅសួនឧទ្យានជាតិ Stelvio National Park ដែលមានទីតាំងនៅកណ្តាលតំបន់ភ្នំអាល់ប៊ី។ ការរកឃើញនេះត្រូវបានរាយការណ៍កាលពីថ្ងៃចន្ទដោយភ្នាក់ងារព័ត៌មាន Anadolu Ajansi និង ANSA។

លោក Cristiano Dal Sasso បុរាណវិទូនៃសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិម៉ាលីបាននិយាយថា៖ «វាជាជ្រលងភ្នំពិតរបស់សត្វដាយណូស័រដែលបានលាតសន្ធឹងជាច្រើនគីឡូម៉ែត្រ ហើយមានទំហំយ៉ាងធំនៃតំបន់ភ្នំអាល់ប៊ី ជាភ្នំដែលស្អាតជាងគេលើពិភពលោក»។

ភស្តុតាងដាយណូស័រនៅអ៊ីតាលី

លោកបានឱ្យដឹងទៀតថា ផ្លូវដែលមានប្រវែងវែងនេះមានស្មៅដុះជុំវិញជួរភ្នំដ៏គួរឱ្យភ្ញាក់ផ្អើល នៅភាគឦសាននៃប្រទេសអ៊ីតាលី ត្រូវបានទុកភស្តុតាងយ៉ាងច្បាស់ពីម្រាមជើងនិងក្រញ៉ាំរបស់ដាយណូស័រ។

លោក Dal Sasso បានពន្យល់បន្ថែមថា៖ «កន្លែងនេះមានដាយណូស័រយ៉ាងច្រើន ដែលវាជាបេតិកភណ្ឌវិទ្យាសាស្ត្រដ៏អស្ចារ្យ ហើយនឹងចំណាយពេលជាច្រើនទសវត្សរ៍ដើម្បីសិក្សារៀនសូត្រ។ ព្រោះផ្លូវរបស់ដាយណូស័រមិនងាយចូលបានទេ ទាល់តែប្រើដ្រូន ឬបច្ចេកវិទ្យាទំនើបថតចាប់ពីចម្ងាយ»។

ការសិក្សាបុរាណវិទ្យានៅអ៊ីតាលី

យោងតាមការវិភាគបឋមរបស់វីដេអូដែលបានថតជាប់ បានប៉ានស្មានថាជាដាយណូស័រ ព្រោះមានកវែង ក្បាលតូចជាងខ្លួន ហើយមានក្រញាំជើងស្រួច។

ការរកឃើញនេះជាការបញ្ជាក់អំពីអត្ថិភាពរបស់សត្វដាយណូស័រនៅតំបន់អឺរ៉ុបកាលពីបុរាណកាល និងបង្ហាញពីសកម្មភាពរបស់ពួកវានៅតំបន់ភ្នំដ៏ខ្ពស់នេះ។

administrator

Related Articles