អនុរដ្ឋលេខាធិការព័ត៌មានដាស់តឿនអ្នកសារព័ត៌មានឱ្យគោរពក្រមសីលធម៌ ជាពិសេសក្នុងការផ្សាយព័ត៌មានព្រំដែនកម្ពុជា-ថៃ

អនុរដ្ឋលេខាធិការព័ត៌មានដាស់តឿនអ្នកសារព័ត៌មានឱ្យគោរពក្រមសីលធម៌ ជាពិសេសក្នុងការផ្សាយព័ត៌មានព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានដាស់តឿនអ្នកសារព័ត៌មានទាំងអស់ឱ្យគោរពក្រមសីលធម៌ និងវិជ្ជាជីវៈយ៉ាងតឹងរ៉ឹង ជាពិសេសក្នុងការផ្សាយព័ត៌មានពីបញ្ហាព្រំដែនកម្ពុជា-ថៃ។

លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការព័ត៌មាន

ក្នុងកម្មវិធីសន្ទនាមតិ «ជីវិតយើង សង្គមយើង» នៅវិទ្យុជាតិកម្ពុជា ថ្ងៃទី១៦ ធ្នូ ២០២៥ លោកបានជំរុញឱ្យអ្នកសារព័ត៌មានបង្កើនការទទួលខុសត្រូវ ភាពម៉ត់ចត់ និងភាពស្មោះត្រង់ក្នុងការផ្សព្វផ្សាយព័ត៌មាន។

«ការប្រើពាក្យអសុរោះ ជេរប្រមាទ ឬការផ្សាយព័ត៌មានដែលប៉ះពាល់ដល់សន្តិសុខជាតិ ស្ថិរភាព និងសណ្ដាប់ធ្នាប់សង្គម គឺជាការបំពានក្រមសីលធម៌ធ្ងន់ធ្ងរ និងផ្ទុយច្បាប់» លោកបានព្រមាន។

លោកបានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ ក្រសួងព័ត៌មានបានដោះស្រាយបណ្ដឹងប្រមាណ៣០ករណី ដែលពាក់ព័ន្ធនឹងការមិនគោរពក្រមសីលធម៌ និងប៉ះពាល់ដល់សន្តិសុខជាតិ។ ក្រសួងក៏បានផ្ដល់មេធាវីការពារក្ដីជូនអ្នកសារព័ត៌មានផងដែរ។

គិតត្រឹមខែតុលា ២០២៥ កម្ពុជាមានអ្នកសារព័ត៌មានស្របច្បាប់ចំនួន ៨,៧៣២ នាក់ និងអង្គភាពសារព័ត៌មានចុះបញ្ជីចំនួន ១,៥៥២ ទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងបែបថ្មី។

ដោយ៖ តារា

administrator

Related Articles