យុទ្ធនាការអប់រំគុណតម្លៃអូឡាំពិកផ្សព្វផ្សាយទៅយុវជនខេត្តកណ្ដាល

យុទ្ធនាការអប់រំគុណតម្លៃអូឡាំពិកផ្សព្វផ្សាយទៅយុវជនខេត្តកណ្ដាល

ខេត្តកណ្ដាល – យុទ្ធនាការផ្សព្វផ្សាយអប់រំគុណតម្លៃអូឡាំពិកឆ្នាំ២០២៥ ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចាប់ផ្ដើមសកម្មភាពជាផ្លូវការនៅវិទ្យាល័យហ៊ុនសែនតាខ្មៅ កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។

យុទ្ធនាការអប់រំគុណតម្លៃអូឡាំពិក

ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ វាគ្មិនប្រចាំកម្មវិធី បានចែករំលែកប្រវត្តិកីឡាអូឡាំពិកដ៏យូរលង់តាំងពីសម័យក្រិកបុរាណ រហូតដល់សម័យបច្ចុប្បន្ន ដែលធ្វើឱ្យសិស្សានុសិស្សទទួលបានចំណេះដឹងយ៉ាងសំខាន់។

យុទ្ធនាការនេះមានគោលបំណងជំរុញឱ្យយុវជនកាន់តែយល់ដឹងពីគុណតម្លៃនៃការលេងកីឡា ស្របតាមគោលការណ៍រដ្ឋាភិបាលក្នុងការជំរុញប្រជាជនម្នាក់ចេះលេងកីឡាយ៉ាងតិចមួយប្រភេទ។

សិស្សានុសិស្សចូលរួមកម្មវិធី

លោក ទី ណាដា នាយកវិទ្យាល័យហ៊ុនសែនតាខ្មៅ បានថ្លែងអំណរគុណចំពោះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានរៀបចំកម្មវិធីនេះ ធ្វើឱ្យយុវជនបានយល់ដឹងថែមទៀតពីចលនាកីឡា និងគុណប្រយោជន៍នៃកីឡាទាំងចំពោះសុខភាព និងការសិក្សា។

សិស្សវិទ្យាល័យហ៊ុនសែនតាខ្មៅក៏បានបង្ហាញសកម្មភាពច្រើនក្នុងការលេងកីឡា ជាពិសេសបាល់បោះ និងកីឡាវាយសី។ កម្មវិធីនេះក៏សំដៅឆ្ពោះទៅកាន់ឆ្នាំ២០៣១ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអាស៊ី។

ការបង្ហាត់កីឡារបស់សិស្ស

បន្ទាប់ពីចប់សកម្មភាពក្នុងខេត្តកណ្ដាល យុទ្ធនាការផ្សព្វផ្សាយអប់រំគុណតម្លៃអូឡាំពិកនឹងបន្តដំណើរទៅដល់ខេត្តចំនួន៣ក្នុងសប្ដាហ៍នេះ រួមមាន ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តព្រះសីហនុ។

administrator

Related Articles