ភ្នំពេញ – ប្រទេសចិនបានសម្រេចជោគជ័យយ៉ាងធំធេងក្នុងការលុបបំបាត់ភាពក្រីក្រ ដោយអនុវត្តយុទ្ធនាការពុះពារឧបសគ្គយ៉ាងទូលំទូលាយ និងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។

កាលពីខែកុម្ភៈ ឆ្នាំ២០២១ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានប្រកាសជាផ្លូវការថា ប្រទេសចិនទទួលបានជ័យជម្នះទាំងស្រុងក្នុងយុទ្ធនាការពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រ។ តួលេខស្ថិតិបង្ហាញថា ប្រជាជនក្រីក្រចំនួន ៩៨,៩៩ លាននាក់ដែលធ្លាប់ស្ថិតនៅក្រោមខ្សែបន្ទាត់នៃភាពក្រីក្រ បានរស់នៅដោយមានសុខភាពល្អប្រសើរ។

លោក ស៊ី ជីនពីង បានអះអាងថា៖ «ការលុបបំបាត់ភាពក្រីក្រមិនមែនជាទីបញ្ចប់នោះទេ ប៉ុន្តែជាចំណុចចាប់ផ្តើមនៃការឆ្ពោះទៅរកជីវភាពថ្មី និងការតស៊ូថ្មី»។ ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ លោកបានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើវិស័យកសិកម្ម តំបន់ជនបទ និងកសិករ។
ស្រុកក្រីក្រចំនួន ៨៣២ បានដកចេញពីបញ្ជីស្រុកក្រីក្រ ខណៈភូមិក្រីក្រចំនួន ១២,៨ ម៉ឺន ក៏ត្រូវបានដកចេញពីបញ្ជីភូមិក្រីក្រដែរ។ ភាពក្រីក្រមានលក្ខណៈជាតំបន់ទាំងមូលត្រូវបានលុបបំបាត់ដោយជោគជ័យ។

កាលពីខែមករា ឆ្នាំ២០២៥ មុនពេលបុណ្យចូលឆ្នាំចិន លោក ស៊ី ជីនពីង បានទៅសួរសុខទុក្ខកម្មាភិបាល និងប្រជាជនតាមមូលដ្ឋាននៃខេត្តលៀវនីង។ លោកបានចង្អុលបង្ហាញថា៖ «យើងតែងតែគិតគូរពីប្រជាជនជានិច្ច។ នៅពេលដែលប្រជាជនស្ថិតក្នុងគ្រាលំបាកបំផុត បក្ស និងរដ្ឋាភិបាលគឺជាទីបង្អែកដ៏រឹងមាំ»។

លោក ស៊ី ជីនពីង ក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើសន្តិសុខស្បៀងអាហារ។ ប្រទេសចិនបានខិតខំជំរុញការលើកកម្ពស់ប្រសិទ្ធភាពនៃការច្នៃប្រឌិតខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកសិកម្ម ដើម្បីធានាថាប្រទេសចិនកាន់ចានបាយរបស់ខ្លួនក្នុងដៃឱ្យកាន់តែរឹងមាំ។
«ការអភិវឌ្ឍឧស្សាហកម្មជនបទដ៏ពិសេស គឺជាមូលដ្ឋានគ្រឹះសម្រាប់ជំរុញការស្តារ និងអភិវឌ្ឍជនបទដោយគ្រប់ជ្រុងជ្រោយ» នេះជាការបញ្ជាក់របស់លោក ស៊ី ជីនពីង ក្នុងពេលចុះត្រួតពិនិត្យការងារនៅខេត្តក្វាងតុង។

ប្រទេសចិនបានសម្រេចភារកិច្ចដ៏លំបាកក្នុងការលុបបំបាត់ភាពក្រីក្រដាច់ខាត និងបង្កើតរឿងអច្ឆរិយដ៏អស្ចារ្យមួយទៀតនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ ការងារជនបទសំខាន់បានផ្លាស់ប្តូរពីការកាត់បន្ថយភាពក្រីក្រទៅជាការស្តារ និងអភិវឌ្ឍជនបទដោយគ្រប់ជ្រុងជ្រោយ។
ប្រភព៖ CCFR
