វគ្គបណ្ដុះបណ្ដាលព័ត៌មានវិទ្យាសម្រាប់កីឡា បើកដំណើរការដោយមានសិក្ខាកាម៨០នាក់

វគ្គបណ្ដុះបណ្ដាលព័ត៌មានវិទ្យាសម្រាប់កីឡា បើកដំណើរការដោយមានសិក្ខាកាម៨០នាក់

រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបើកវគ្គបណ្ដុះបណ្ដាលពិសេសស្ដីពី “ការប្រើប្រាស់ព័ត៌មានវិទ្យាដើម្បីពង្រឹងសមត្ថភាពស្រង់ទិន្នន័យ និងស្ថិតិកីឡា” ដែលមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ទី៦ ខែមីនា ឆ្នាំ២០២៦។

វគ្គបណ្ដុះបណ្ដាលព័ត៌មានវិទ្យាសម្រាប់កីឡា

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួង ដែលអញ្ជើញជាអធិបតីក្នុងពិធីបើក បានថ្លែងថា៖ “វគ្គបណ្ដុះបណ្ដាលនេះជាដើមទុនសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពនៃឧស្សាហកម្មកីឡាកម្ពុជា។ ការសិក្សាជំនាញឌីជីថលពិតជាចាំបាច់សម្រាប់ការបង្កើនប្រសិទ្ធភាពការងារ និងចូលរួមអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល។”

កម្មវិធីនេះមានសិក្ខាកាមចូលរួមសរុប៨០នាក់ ក្នុងនោះមានស្រី៩នាក់ ដែលជាមន្ត្រីជំនាញពីផ្នែកផ្សេងៗរបស់ក្រសួង។

សិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល

ឯកឧត្តមបន្តថា នាយកដ្ឋាននឹងរៀបចំយុទ្ធសាស្ត្រពង្រឹងសមត្ថភាពបច្ចេកវិទ្យាថ្មីៗ ដើម្បីត្រៀមលក្ខណៈសម្រាប់ការចូលរួមសហការការងារក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានឆ្នាំ២០២៨ និងយុវជនអាស៊ីឆ្នាំ២០៣១។

“ការយល់ដឹងអំពីនិន្នាការទាំងនេះគឺចាំបាច់សម្រាប់អ្នកពាក់ព័ន្ធដែលមានគោលបំណងប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការរីកចម្រើននិងការច្នៃប្រឌិត។ ជាពិសេសសម្រាប់ការប្រមូលនិងវិភាគទិន្នន័យនិងស្ថិតិកីឡា។”

ការប្រើប្រាស់ព័ត៌មានវិទ្យាក្នុងកីឡា

ដោយសារឧស្សាហកម្មកីឡាពឹងផ្អែកកាន់តែខ្លាំងឡើងលើការសម្រេចចិត្តដែលជំរុញដោយទិន្នន័យ ការយល់ដឹងពីរបៀបប្រមូលផ្តុំ គ្រប់គ្រង និងបកស្រាយទិន្នន័យកីឡាប្រកបដោយប្រសិទ្ធភាព បានក្លាយជាកត្តាចាំបាច់សម្រាប់អត្តពលិក គ្រូបង្វឹក អ្នកវិភាគ និងអង្គការកីឡា។

អត្ថបទសរសេរដោយ អ៊ុំ សំអូន
កែសម្រួលដោយ សារ៉ា ចន្ទ

administrator

Related Articles