រាជធានីភ្នំពេញ – ធនាគារ APD បានសម្រេចជំហានយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងការពង្រឹងសមត្ថភាពធនាគារអន្តរជាតិតាមរយៈការសហការជាមួយ BNY ដើម្បីបង្កើតគណនីប្រាក់ដុល្លាអាមេរិកសម្រាប់ប្រតិបត្តិការទូទាត់អន្តរជាតិ។

BNY ដែលជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដ៏ធំមួយនិងមានកេរ្តិ៍ឈ្មោះល្បីល្បាញលើពិភពលោក បានក្លាយជាដៃគូយុទ្ធសាស្ត្រជាមួយធនាគារ APD ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធធនាគារអន្តរជាតិ និងបង្កើនសមត្ថភាពក្នុងការទូទាត់អន្តរជាតិប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។

លោក Chua Thiam Yew នាយកប្រតិបត្តិធនាគារ APD បានមានប្រសាសន៍ថា៖ “ការសហការនេះគឺជាជំហានយុទ្ធសាស្ត្រសំខាន់មួយក្នុងការអនុញ្ញាតឲ្យធនាគារ APD បានផ្សាភ្ជាប់បន្ថែមទៀតទៅនឹងស្ថាប័នហិរញ្ញវត្ថុសកល។ យើងមានមោទនភាពដែលបានសហការជាមួយ BNY ក្នុងការផ្តល់ដំណោះស្រាយហិរញ្ញប្បទាន និងពាណិជ្ជកម្មស្តង់ដារអន្តរជាតិ។”

ភាពជាដៃគូយុទ្ធសាស្ត្រនេះនឹងពង្រឹងសមត្ថភាពធនាគារអន្តរជាតិរបស់ APD ពង្រីកវត្តមានជាសកល បង្កើនល្បឿនប្រតិបត្តិការទូទាត់ឆ្លងដែន និងធានាសេវាផ្ទេរប្រាក់ដែលមានសុវត្ថិភាព និងអាចទុកចិត្តបាន។

សម្រាប់ដំណើរការរីកចម្រើនប្រកបដោយនិរន្តរភាព ការសហការនេះគឺជាការពង្រីកវិសាលភាពនៃការផ្សាភ្ជាប់ទៅបណ្តាញធនាគារអន្តរជាតិ ខណៈដែលបន្តគោរពតាមស្តង់ដារខ្ពស់បំផុតនៃសុចរិតភាព អភិបាលកិច្ច និងស្ថិរភាពហិរញ្ញវត្ថុ។

សមិទ្ធផលនេះបញ្ជាក់បន្ថែមពីការផ្តោតសំខាន់នៃយុទ្ធសាស្ត្ររបស់ធនាគារ APD លើនវានុវត្តន៍ ប្រសិទ្ធភាពប្រតិបត្តិការ និងដំណោះស្រាយហិរញ្ញវត្ថុផ្តោតលើអតិថិជន ព្រមទាំងចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។

