គ្រាប់មីនស្គរសម័យសង្គ្រាមត្រូវបានរកឃើញនៅដីចម្ការក្នុងស្រុកភ្នំព្រឹក

គ្រាប់មីនស្គរសម័យសង្គ្រាមត្រូវបានរកឃើញនៅដីចម្ការក្នុងស្រុកភ្នំព្រឹក

ខេត្តបាត់ដំបង៖ ពលរដ្ឋម្នាក់បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន១គ្រាប់នៅក្នុងដីចម្ការមួយកន្លែង នៅវេលាម៉ោង៩:០០នាទី ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។

គ្រាប់មីនស្គរដែលត្រូវបានរកឃើញ

គ្រាប់យុទ្ធភ័ណ្ឌនេះត្រូវបានរកឃើញនៅចំណុចដីចម្ការឈ្មោះ “តុញ” ស្ថិតក្នុងភូមិស្ពានទំនាប ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចបានចុះទៅពិនិត្យ ហើយបានអះអាងថា នេះជាគ្រាប់មីនស្គរមួយគ្រាប់ដែលបានសេសសល់តាំងពីសម័យសង្គ្រាមមក។

សមត្ថកិច្ចពិនិត្យគ្រាប់មីន

បច្ចុប្បន្ន គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះត្រូវបានសមត្ថកិច្ចទំនាក់ទំនងអោយមន្ត្រីស៊ីម៉ាក់មកទទួលយកទៅរក្សាទុកនៅទីកន្លែងសុវត្ថិភាព ដើម្បីការពារគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។ ករណីនេះបង្ហាញពីគ្រោះថ្នាក់ដែលនៅសេសសល់ពីសម័យសង្គ្រាមនៅតែមាននៅក្នុងតំបន់ខ្លះនៃប្រទេសកម្ពុជា។

administrator

Related Articles