អ៊ីរ៉ង់រងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ! ស្លាប់ជិត ៨០០នាក់ ក្រោយអាមេរិក-អ៉ីស្រាអែលចាប់ផ្ដើមសង្គ្រាមផ្លូវអាកាស

អ៊ីរ៉ង់រងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ! ស្លាប់ជិត ៨០០នាក់ ក្រោយអាមេរិក-អ៉ីស្រាអែលចាប់ផ្ដើមសង្គ្រាមផ្លូវអាកាស

អន្តរជាតិ – ស្ថានភាពនៅតំបន់មជ្ឈិមបូព៌ាកំពុងតែកាន់តែតានតឹង ក្រោយអាមេរិក និងអ៉ីស្រាអែល បានចាប់ផ្ដើមធ្វើសង្គ្រាមផ្លូវអាកាសទៅលើប្រទេសអ៊ីរ៉ង់ ដែលបណ្ដាលឱ្យមានមនុស្សស្លាប់ជិត ៨០០នាក់រួចមកហើយ។

សង្គ្រាមអ៊ីរ៉ង់

អង្គការអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ បានចេញសេចក្ដីថ្លែងការណ៍ថា ត្រឹមថ្ងៃទី៣ ខែមីនា មនុស្សស្លាប់បានកើនដល់ ៧៨៧នាក់ នៅទូទាំងប្រទេស។ ការវាយប្រហារតាមផ្លូវអាកាសដែលចាប់ផ្ដើមពីចុងសប្ដាហ៍មុន បានកើតឡើងនៅទីក្រុងចំនួន ១៥៣ និងទីតាំងជាង ៥០០កន្លែង ដោយមានការវាយប្រហារសរុបជាង ១,០០០លើក។

ស្ថានភាពតានតឹង

ពេលនេះ ស្ថានភាពកាន់តែឡើងកម្ដៅ នៅពេលដែលអាមេរិកបានចេញការណែនាំឱ្យពលរដ្ឋរបស់ខ្លួនចាកចេញភ្លាមៗពីប្រទេសស្ទើរតែទាំងអស់នៅតំបន់មជ្ឈិមបូព៌ា។ ជាពិសេស អាមេរិកបានប្រកាសបិទទ្វារស្ថានទូតនៅអារ៉ាប៊ីសាអូឌីត និងកូវ៉ែត ក្រោយរងការវាយប្រហារសងសឹកពីអ៊ីរ៉ង់។

ការណែនាំចាកចេញ

អ្នកវិភាគយល់ឃើញថា សង្គ្រាមនេះកំពុងធ្វើឱ្យស្ថានភាពតានតឹងកាន់តែធ្ងន់ធ្ងរ និងអាចពង្រីកទៅកាន់តំបន់ផ្សេងៗទៀត បើគ្មានការអន្តរាគមន៍ពីសហគមន៍អន្តរជាតិទេ។

ដោយ៖ សិលា

administrator

Related Articles