វ៉ាស៊ីនតោន៖ កងទ័ពអាមេរិកបានចំណាយប្រាក់ជាង ៧៨០លានដុល្លារ ក្នុងការវាយប្រហារអ៊ីរ៉ង់នៅថ្ងៃទី២៨ កុម្ភៈ ដែលស្មើនឹងត្រឹមតែ ០.១% នៃថវិកាការពារជាតិឆ្នាំ២០២៦ប៉ុណ្ណោះ។

ក្នុងប្រតិបត្តិការនេះ អាមេរិកបានប្រើយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-2 ចំនួន ៤គ្រឿង ដែលផ្ទុកគ្រាប់បែកជិត ២តោន។ បន្ថែមលើនេះ កងទ័ពអាមេរិកក៏បានប្រើយន្តហោះយោធាជាច្រើនប្រភេទទៀត រួមមាន៖ F-18, F-16, F-22, F-35, EA-18G, A-10C, RC-135, P-8, យន្តហោះចាក់សាំងលើអាកាស យន្តហោះដ្រូន MQ-9 និងប្រព័ន្ធបាញ់មីស៉ីល HIMARS ដែលត្រូវចំណាយប្រហែល ៤២៣.៥៧លានដុល្លារ។

នាវាផ្ទុកយន្តហោះចម្បាំងអាមេរិកពីរក្រុម គឺ USS Abraham Lincoln និង USS Gerald R. Ford ក៏បានចូលរួមក្នុងប្រតិបត្តិការនេះដែរ។ ការប្រតិបត្តិការនាវាទាំងពីរនេះ រួមជាមួយក្រុមនាវាយោធាផ្សេងទៀត ត្រូវចំណាយប្រហែល ១៥លានដុល្លារក្នុងមួយថ្ងៃ។
លើសពីនេះ កងនាវាអាមេរិកបានបាញ់មីស៉ីលគ្រូស Tomahawk ប្រមាណ ២០០គ្រាប់ ដែលតម្លៃស្មើនឹង ៣៤០.៤លានដុល្លារ។ សរុបមក ការចំណាយសរុបក្នុងថ្ងៃដំបូងនៃការវាយប្រហារគឺប្រហែល ៧៧៩លានដុល្លារ។

ការវាយប្រហារនេះបង្ហាញពីសមត្ថភាពយោធាដ៏ខ្លាំងក្លារបស់អាមេរិក និងការត្រៀមខ្លួនចំណាយធនធានយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ប្រតិបត្តិការនានា។
