ឈ្មួញនៅតែលួចនាំគោថៃចូលកម្ពុជាតាមច្រករបៀង ទោះព្រំដែនតានតឹង

ឈ្មួញនៅតែលួចនាំគោថៃចូលកម្ពុជាតាមច្រករបៀង ទោះព្រំដែនតានតឹង

បន្ទាយមានជ័យ៖ ទោះបីជាព្រំដែនកម្ពុជា-ថៃមានភាពតានតឹង និងបានបិទទាំងស្រុង ក៏ឈ្មួញនៅតែអាចលួចលាក់នាំសត្វគោពីប្រទេសថៃឆ្លងដែនចូលកម្ពុជាក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ជាពិសេសតាមច្រករបៀងអូរបីជាន់។

ការលួចនាំគោឆ្លងដែន

បើតាមប្រភពនានាពីឈ្មួញ និងប្រជាពលរដ្ឋដែលនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ជំនួញសត្វគោពីប្រទេសថៃនៅតែមានជាបន្តបន្ទាប់ ជាពិសេសខណៈពេលព្រំដែនគ្មានការប្រយុទ្ធគ្នា។

គោដែលលួចនាំចូល

ការរត់ពន្ធនាំសត្វគោពីប្រទេសថៃចូលកម្ពុជាកំពុងត្រូវឈ្មួញលួចនាំចូលតាមច្រករបៀងអូរបីជាន់ ច្រករបៀងធ្នង់ ច្រករបៀងនៃស្រុកថ្នពួក និងស្រុកអូរជ្រៅ។

ប្រភពបានឱ្យដឹងទៀតថា សត្វគោដែលឈ្មួញថៃនាំចូលមកកម្ពុជា ត្រូវបានឈ្មួញថៃដេញឆ្លងព្រំដែនដោយថ្មើរជើង ប្រគល់ឱ្យឈ្មួញកម្ពុជាដឹកបន្តតាមរថយន្ត ឬតាមគោយន្តកន្រ្តៃយ៍។

ការដឹកជញ្ជូនគោ

ជាក់ស្តែង កាលពីយប់ឈានចូលថ្ងៃទី៤ មីនា ២០២៦នេះ ប្រភពបានឃើញមន្ត្រីជំនាញឃាត់ត្រួកពិនិត្យរថយន្តដឹកគោមួយគ្រឿងសង្ស័យគ្មានច្បាប់អនុញ្ញាតនៅក្នុងមូលដ្ឋានឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

ការត្រួតពិនិត្យរថយន្ត

ក្រុមអន្តរាគមការិយាល័យបសុពេទ្យខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកហ៊ុយ ទូច ប្រធានការិយាល័យបសុពេទ្យ សហការជាមួយនគរបាលស្រុកស្វាយចេក បានចុះធ្វើអធិការកិច្ចនៅដីឡូតិ៍១កន្លែង រកឃើញផ្ទុកគោសរុប ៥៩ក្បាល (គោថៃ ៤៥ក្បាល និងគោខ្មែរ ១៤ក្បាល)។

គោដែលត្រូវបានឃាត់

ម្ចាស់គោឈ្មោះ យួង សុខ ស្ថិតនៅឃុំផ្គាំ ស្រុកស្វាយចេក ត្រូវបានបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់។ លោកបាននិយាយថា ការរកស៊ីនាំសត្វគោពីប្រទេសថៃមកលក់នៅខ្មែរនេះមិនមែនមានតែលោកម្នាក់ឯងនោះទេ គឺមានអ្នកប្រកបរបរនេះជាច្រើនអ្នកទៀត។

ការចុះពិនិត្យដោយមន្ត្រី

លោកហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ អះអាងថា ចាប់តាំងពីមុន និងពេលមានបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ គឺមន្ត្រីជំនាញ និងសមត្ថកិច្ចបានទប់ស្កាត់ការលួចនាំចូលសត្វ និងសាច់សត្វពីប្រទេសថៃដើម្បីបង្ការការឆ្លងជំងឺ និងលើកស្ទួយការចិញ្ចឹមសត្វក្នុងស្រុក។

ដោយ៖ អពៅ

administrator

Related Articles