អាជីវករផ្សារក្តាមកែបស្នើរួមគ្នារៀបចំសណ្តាប់ធ្នាប់ ដើម្បីទាក់ទាញទេសចរ

អាជីវករផ្សារក្តាមកែបស្នើរួមគ្នារៀបចំសណ្តាប់ធ្នាប់ ដើម្បីទាក់ទាញទេសចរ

អាជីវករលក់ដូរនៅផ្សារក្ដាម ខេត្តកែប បានស្នើសុំឲ្យអាជ្ញាធរ និងក្រុមអាជីវករដូចគ្នារួមគ្នារៀបចំសណ្តាប់ធ្នាប់ និងការលក់ដូរឲ្យមានគុណភាពប្រសើរ ដើម្បីទាក់ទាញទេសចរ និងរក្សាកិត្តិយសរបស់ខេត្តកែប។

ផ្សារក្តាមកែប

ការលើកឡើងនេះបានធ្វើឡើងបន្ទាប់ពីមើលឃើញពីក្រុមអាជីវករមួយចំនួននៅតែបន្តដេញចាប់ភ្ញៀវទេសចរដោយបែបអាណាធុិបតេយ្យ ដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់នៃការលក់ដូរ និងការលក់ដូរគ្មានតម្លាភាព។

ស្ថានភាពផ្សារក្តាម

តាមការបញ្ជាក់ពីលោក ឃន វុទ្ធី អភិបាលក្រុងកែប កាលពីថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៦ ផ្សារក្តាមដែលមានឈ្មោះល្បីល្បាញជាកន្លែងលក់គ្រឿងសមុទ្រស្រស់ៗ កំពុងសាងសង់ឡើងវិញ។ អំឡុងពេលសាងសង់នេះ អាជីវករត្រូវបានដឹកនាំឲ្យទៅលក់នៅទីតាំងបណ្តុះអាសន្នថ្មីខាងក្រោយទីតាំងចាស់ ប៉ុន្តែអាជីវករភាគច្រើនមិនព្រមទៅតាម។

ទីតាំងលក់ដូរបណ្តោះអាសន្ន

អាជីវករនៅទីតាំងបណ្តុះអាសន្នបានបញ្ជាក់ថា អាជ្ញាធរក្រុង និងម្ចាស់ផ្សារបានសាងសង់ផ្សារក្តាមបណ្តុះអាសន្នថ្មីនៅខាងក្រោយផ្សារក្តាមចាស់ប្រហែល១០០ម៉ែត្រ សម្រាប់ឲ្យអាជីវករងាយស្រួលលក់ដូរ។ ទោះជាយ៉ាងណា អាជីវករជាច្រើននៅតែបន្តលក់នៅផ្សារក្តាមចាស់ដដែល ហើយមានការដេញចាប់ភ្ញៀវមិនឲ្យទៅទិញនៅផ្សារថ្មី ឬតូបអាជីវករផ្សេង។

ការលក់ដូរនៅផ្សារក្តាម

លើសពីនេះទៅទៀត មានការលក់ចញ្ចុះតម្លៃប៉ុន្តែលួចស៊ីភ្នែកជញ្ជីង (មិនគ្រប់គីឡូ) ដែលធ្វើឲ្យប៉ះពាល់ដល់ភាពជឿជាក់របស់អតិថិជន។ អាជីវករបានសំណូមពរដល់អាជ្ញាធរ និងអាជីវករទាំងអស់ឲ្យរួមគ្នារៀបចំសណ្តាប់ធ្នាប់ផ្សារ លុបបំបាត់ការដេញចាប់ភ្ញៀវ ការលក់អីវ៉ាន់មិនគ្រប់ភ្នែកជញ្ជីង និងការក្លែងបន្លំគ្រឿងសមុទ្រ។

គ្រឿងសមុទ្រស្រស់ៗ

អភិបាលក្រុងកែប លោក ឃន វុទ្ធី បានបញ្ជាក់ថា អាជ្ញាធរកំពុងខិតខំសម្របសម្រួលរវាងអាជីវករ និងអ្នកវិនិយោគផ្សារ ដើម្បីទទួលបានអត្ថប្រយោជន៍រួមទាំងអស់គ្នា ពិសេសការលុបបំបាត់រាល់ភាពអសកម្ម និងរក្សាបាននូវសេចក្តីថ្លៃថ្នូរ និងកិត្តិយសមុខមាត់របស់ខេត្តកែប។

ការសម្របសម្រួលរវាងភាគី

អាជីវករផ្សារក្តាម

ទេសចរនៅផ្សារក្តាម

ផ្សារក្តាមកែបទាក់ទាញទេសចរ

អត្ថបទ៖ សឹង រ៉ាត់

administrator

Related Articles