កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌកម្រិតស្រាល បានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលពាក់ព័ន្ធនឹងករណីបើកទ្វាររថយន្តលួចទូរស័ព្ទដៃនៅតាមផ្លូវ។

ព្រឹត្តិការណ៍នេះកើតឡើងកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១១:២០នាទី នៅតំបន់ភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ មាស សុវណ្ណារ៉ា ហៅ លី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល សង្កាត់បឹងកក់ ខណ្ឌទួលគោក។

ក្នុងនោះ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងជាម៉ូតូម៉ាក Suzuki Nex ពណ៍ក្រហមស ផលិតឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1LR-3954 (មិនប្រក្រតី)។
បច្ចុប្បន្ន ជនសង្ស័យ និងមធ្យោបាយធ្វើសកម្មភាព ត្រូវបានកសាងសំណុំរឿងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

ការស្រាវជ្រាវនេះត្រូវបានធ្វើឡើងក្រោមការដឹកនាំរបស់មន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដោយអនុវត្តតាមបទបញ្ជាពីអគ្គស្នងការនគរបាលជាតិ។
