អាមេរិកបាញ់ពន្លិចនាវាអ៊ីរ៉ង់ជាង២០គ្រឿង ក្នុងការវាយប្រហារដ៏ធំបំផុតតាំងពីសង្គ្រាមលោកលើកទី២

អាមេរិកបាញ់ពន្លិចនាវាអ៊ីរ៉ង់ជាង២០គ្រឿង ក្នុងការវាយប្រហារដ៏ធំបំផុតតាំងពីសង្គ្រាមលោកលើកទី២

ភ្នំពេញ – សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារយោធាដ៏ធំបំផុតមួយ ដោយបានបាញ់ពន្លិចនាវាចម្បាំងអ៊ីរ៉ង់ជាង២០គ្រឿងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

តាមការបញ្ជាក់ពីបញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក (CENTCOM) កាលពីថ្ងៃពុធទី៤ខែមីនាឆ្នា២០២៦ ការវាយប្រហារនេះកើតឡើងស្របពេលសង្គ្រាមមជ្ឈិមបូព៌ាកំពុងរីកធំឡើង។

នាវាអ៊ីរ៉ង់ត្រូវបាញ់ពន្លិច

ក្នុងសេចក្តីរាយការណ៍របស់ BBC នាវាដែលត្រូវបានបាញ់ពន្លិចរួមមានទាំងនាវាចម្បាំងខ្នាតធំ នាវាល្បាតល្បឿនលឿន និងនាវាដឹកជញ្ជូនភស្តុភារ។ ការបាត់បង់ដ៏ធំបំផុតមួយគឺនាវា Iris Dena ដែលត្រូវបាននាវាមុជទឹកអាមេរិកបាញ់ពន្លិចដោយមីស៊ីល Torpedo ក្នុងមហាសមុទ្រឥណ្ឌា បណ្តាលឲ្យនាវិកយ៉ាង៨៧នាក់បាត់បង់ជីវិត។

រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក Pete Hegseth បានថ្លែងក្នុងសន្និសីទកាសែតថា ការវាយប្រហារលើនាវាចម្បាំងអ៊ីរ៉ង់នេះគឺជាការវាយប្រហារបែបនេះលើកដំបូងទៅលើសត្រូវ ចាប់តាំងពីសង្គ្រាមលោកលើកទី២មក។

លោក Hegseth បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៤៥មក នេះគឺជាលើកដំបូងហើយដែលនាវាមុជទឹកអាមេរិកបាញ់ពន្លិចនាវាចម្បាំងសត្រូវដោយប្រើមីស៊ីល Torpedo ក្នុងសមរភូមិជាក់ស្តែង។

នាវា Iris Dena ត្រូវបាញ់ពន្លិចក្បែរឆ្នេរសមុទ្រស្រីលង្កា ដែលបង្ហាញថាអាមេរិកកំពុងប្រើប្រាស់ប្រព័ន្ធស៊ើបការណ៍កម្រិតខ្ពស់ ដើម្បីតាមដាននិងកម្ទេចរាល់ទ្រព្យសម្បត្តិយោធាអ៊ីរ៉ង់។

ទោះអាមេរិកធ្លាប់មានជម្លោះយោធាជាច្រើនក្នុងប្រវត្តិសាស្ត្រ ប៉ុន្តែការប្រើអាវុធប្រភេទនេះដើម្បីបាញ់ពន្លិចនាវាធំៗបែបនេះ មិនធ្លាប់កើតមានឡើយក្នុងរយៈពេលជាង៨០ឆ្នាំចុងក្រោយនេះ៕

administrator

Related Articles