ក្រសួងការងារដោះស្រាយបានយ៉ាងលឿនរហ័ស កម្មករ២៧៩នាក់នៃក្រុមហ៊ុនជាំងស៊ូណានតុងទទួលបានប្រាក់ខែខាន៣ខែ

ក្រសួងការងារដោះស្រាយបានយ៉ាងលឿនរហ័ស កម្មករ២៧៩នាក់នៃក្រុមហ៊ុនជាំងស៊ូណានតុងទទួលបានប្រាក់ខែខាន៣ខែ

រាជធានីភ្នំពេញ៖ កម្មករចំនួន២៧៩នាក់នៃក្រុមហ៊ុនសំណង់ជាំងស៊ូណានតុង បានទទួលដំណោះស្រាយយុត្តិធម៌ក្រោយការទាមទារប្រាក់ខែខានរយៈពេល៣ខែ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦។

កម្មករទទួលប្រាក់ខែ

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា៖ «ក្រោមការយកចិត្តទុកដាក់របស់ឯកឧត្តមរដ្ឋមន្ត្រី ករណីទាមទាររបស់បងប្អូនកម្មករផ្នែកសាងសង់ បានទទួលដំណោះស្រាយ។ ហើយកម្មករដែលមានឈ្មោះ២៧៩នាក់កំពុងបានបើកលុយគ្រប់គ្នានៅទីស្តីការក្រសួងការងារនៅថ្ងៃនេះផងដែរ»។

ក្រសួងការងារដោះស្រាយ

លោក ម៉ៅ ដារ៉ា ជាបុគ្គលិកក្រុមហ៊ុនសំណង់ជាំងស៊ូណានតុង ដែលជាបុគ្គលិកខានបើកប្រាក់ខែ៣ខែហើយនោះ បានត្រេកអររំភើបក្រោយបានទទួលដំណោះស្រាយរបស់ក្រសួងការងារដែលប្រើពេលត្រឹមតែរយៈពេល២សប្តាហ៍ក្រោយការដាក់ពាក្យស្នើសុំអន្តរាគមន៍ជួយដោះស្រាយ។

លោកថ្លែងថា៖ «ក្រសួងការងារលោកស្ទុះស្ទារាប់ពីថ្ងៃ ដែលយើងបានដាក់ពាក្យធ្វើរបាយការណ៍ ត្រឹមត្រូវបញ្ជូនឱ្យគាត់២សប្តាហ៍ពួកយើងទទួលបានលទ្ធផល។ ពួកខ្ញុំមានសេចក្តីត្រេកអរ និងមានអំណរអរគុណជាខ្លាំងដល់ក្រុមការងារក៏ដូចជា ឯកឧត្តមរដ្ឋលេខាធិការ ដែលលោកទទួលបន្ទុកដោះស្រាយវិវាទការងារនេះ»។

កម្មកររីករាយ

បន្ថែមពីនេះ លោក ចាន់ ជាង រីករាយជាខ្លាំងចំពោះដំណោះស្រាយ ដ៏មានប្រសិទ្ធភាព និងលឿនរហ័សរបស់ក្រសួងការងារ ដែលជួយរកយុត្តិធម៌ជូនក្រុមកម្មករទាំងអស់។

ដំណោះស្រាយយុត្តិធម៌

លោកថ្លែងថា៖ «ក្រសួងដោះស្រាយបានដោយយុត្តិធម៌ ត្រឹមត្រូវ និងដោះស្រាយបានឆាប់។ ខ្ញុំសប្បាយចិត្តខ្លាំង ក្នុងនាមខ្ញុំជាបុគ្គលិកក្រុមហ៊ុន ដែលតំណាងឱ្យជាង កម្មករ ដូចៗគ្នាសូមអរគុណក្រសួងដែលប្រឹងធ្វើការសស្រាក់សស្រាំ ដើម្បីដោះស្រាយឱ្យបងប្អូន ជាង កម្មករ ដែលជាអ្នករងគ្រោះពាក់ព័ន្ធលុយប្រាក់ខែជាមួយក្រុមហ៊ុននេះ»។

ការបើកប្រាក់ខែ

សូមបញ្ជាក់ថា កាលពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅនេះ កម្មករនិយោជិតនៃក្រុមហ៊ុនសំណង់ ជាំងស៊ូ ណាន តុង បានស្នើសុំកិច្ចអន្តរាគមន៍ពី ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឱ្យក្រុមហ៊ុនម៉ៅការសំណង់នេះ បើកប្រាក់ឈ្នួលជូនពួកគាត់ ដែលបានអាក់ខានរយៈពេល៣ខែមកហើយ។

កម្មករសំណង់

ជាមួយនឹងដំណោះស្រាយលឿន និងមានប្រសិទ្ធភាពនេះ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថាដោយសារតែមានការ ចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងជាពិសេសគឺការយកចិត្តទុកដាក់របស់ ឯកឧត្តមរដ្ឋមន្ត្រីចំពោះសុខទុក្ខរបស់បងប្អូនកម្មករ ហើយដំណោះស្រាយនេះ កើតចេញពីការជឿទុកចិត្តរបស់បងប្អូនកម្មករនិយោជិតទាំងអស់ដែលបានសហការបានយ៉ាងល្អផងដែរ។

ការដោះស្រាយវិវាទការងារ

administrator

Related Articles