អេស្ប៉ាញបដិសេធយ៉ាងដាច់អហង្ការចំពោះកិច្ចសហប្រតិបត្តិការយោធាជាមួយអាមេរិកក្នុងសង្គ្រាមអ៊ីរ៉ង់

អេស្ប៉ាញបដិសេធយ៉ាងដាច់អហង្ការចំពោះកិច្ចសហប្រតិបត្តិការយោធាជាមួយអាមេរិកក្នុងសង្គ្រាមអ៊ីរ៉ង់

រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ លោក Jose Manuel Albares បានបដិសេធយ៉ាងដាច់អហង្ការនៅថ្ងៃពុធទី៤មីនា ថា ទីក្រុងម៉ាឌ្រីដមិនបានយល់ព្រមចំពោះកិច្ចសហការយោធាជាមួយអាមេរិកទាក់ទងនឹងសង្គ្រាមនៅអ៊ីរ៉ង់ទេ។ ការបដិសេធនេះមកបន្ទាប់ពីប្រធានាធិបតីដូណាល់ ត្រាំគំរាមកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្ម។

រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ

លោក Albares បានប្រាប់វិទ្យុ Cadena SER ថា៖ «ជំហររបស់រដ្ឋាភិបាលអេស្ប៉ាញលើសង្គ្រាមនៅមជ្ឈិមបូព៌ា ការទម្លាក់គ្រាប់បែកនៅអ៊ីរ៉ង់ និងការប្រើប្រាស់មូលដ្ឋានទ័ពរបស់យើងមិនបានផ្លាស់ប្តូរអ្វីទាំងអស់។ ខ្ញុំមិនដឹងថាសេចក្តីថ្លែងការណ៍របស់សេតវិមានមកពីប្រភពណានោះទេ»។

មួយថ្ងៃមុនការអះអាងរបស់អេស្ប៉ាញ លោកត្រាំបានគំរាមថា អាមេរិកនឹង«កាត់ផ្តាច់ពាណិជ្ជកម្មទាំងអស់»ជាមួយអេស្ប៉ាញ បន្ទាប់ពីរដ្ឋាភិបាលអេស្ប៉ាញបានបដិសេធមិនអនុញ្ញាតឲ្យយន្តហោះអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពនៅភាគខាងត្បូងប្រទេស។

ជម្លោះអេស្ប៉ាញ-អាមេរិក

នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sanchez បានបញ្ជាក់ជាថ្មីនូវជំហរប្រឆាំងនឹងសង្គ្រាម ដោយព្រមានថា ជម្លោះបច្ចុប្បន្នប្រឈមនឹងហានិភ័យនៃការបង្កគ្រោះមហន្តរាយទ្រង់ទ្រាយធំ។ លោកបានអំពាវនាវឲ្យមហាអំណាចត្រូវបញ្ឈប់អំពើអរិភាព និងជ្រើសរើសការសន្ទនា។

សេចក្តីថ្លែងការណ៍ផ្ទុយគ្នារវាងវ៉ាស៊ីនតោននិងម៉ាឌ្រីដបញ្ជាក់ថា ការមិនចុះសម្រុងគ្នានៅតែមានទាក់ទងនឹងការប្រើប្រាស់មូលដ្ឋានយោធានិងវិធីសាស្រ្តចំពោះជម្លោះមជ្ឈិមបូព៌ា។

អត្ថបទ៖ សាង ស្រីល័ក្ខ

administrator

Related Articles