អន្តរជាតិ – លោក Fu Cong តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិប្រឆាំងយ៉ាងម៉ឺងម៉ាត់នឹងការប្រឆាំងភេរវកម្មដែលមានលក្ខណៈជ្រើសរើស និងប្រើស្តង់ដាពីរ។ ការអំពាវនាវនេះត្រូវបានធ្វើឡើងក្នុងការប្រជុំជូនដំណឹងអំពីការអនុវត្តយុទ្ធសាស្ត្រប្រឆាំងភេរវកម្មសកលនៃអង្គការសហប្រជាជាតិ កាលពីថ្ងៃទី៤ ខែមីនា។

លោក Fu Cong បានថ្លែងថា ការប្រឆាំងភេរវកម្មត្រូវតែធ្វើឡើងដោយគ្មានការរើសអើង ដើម្បីលុបបំបាត់ប្រភពដើមនៃភេរវនិយមតាមរយៈការកាត់បន្ថយការប៉ះទង្គិច កាត់បន្ថយភាពក្រីក្រ និងការគោរពអរិយធម៌ចម្រុះ។
ភាគីចិនបានបញ្ជាក់ពីការគាំទ្ររបស់ខ្លួនចំពោះតួនាទីស្នូលរបស់អង្គការសហប្រជាជាតិក្នុងការសម្របសម្រួល និងដាស់តឿនឱ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថានចាត់វិធានការជាក់ស្តែង ដើម្បីបង្ការកុំឱ្យប្រទេសនេះក្លាយជាទីប្រមូលផ្តុំអង្គការភេរវកម្មឡើងវិញ។

រដ្ឋាភិបាលអន្តរកាលស៊ីរីត្រូវបានអំពាវនាវឱ្យបង្ក្រាបយ៉ាងម៉ឺងម៉ាត់លើអង្គការភេរវកម្មដូចជា «រដ្ឋអ៊ិស្លាម IS» និង «ចលនាអ៊ិស្លាម ETIM» ដែលត្រូវបានកត់ត្រាក្នុងបញ្ជីឈ្មោះអង្គការភេរវកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
លោក Fu Cong ក៏បានលើកឡើងពី «កងកម្លាំងប្រដាប់អាវុធរំដោះឡូជីស្ថាន» និងសាខារបស់វាគឺកងពលតូចម៉ាជីដ ដែលបានធ្វើការវាយប្រហារភេរវកម្មនៅកន្លែងជាច្រើនក្នុងប៉ាគីស្ថាន។ តំណាងចិនបានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដាក់បញ្ចូលក្រុមនេះក្នុងបញ្ជីឈ្មោះដាក់ទណ្ឌកម្មក្នុងពេលឆាប់ៗ។

ប្រភព៖ CCFR
