នូវែលសេឡង់បញ្ជូនយន្តហោះយោធាជួយពលរដ្ឋរបស់ខ្លួននៅមជ្ឈិមបូព៌ា ក្នុងពេលជម្លោះកើនឡើង

នូវែលសេឡង់បញ្ជូនយន្តហោះយោធាជួយពលរដ្ឋរបស់ខ្លួននៅមជ្ឈិមបូព៌ា ក្នុងពេលជម្លោះកើនឡើង

យន្តហោះយោធានូវែលសេឡង់

រដ្ឋាភិបាលនូវែលសេឡង់បានចាប់ផ្ដើមដាក់ពង្រាយយន្តហោះយោធាពីរគ្រឿង និងបញ្ជូនបុគ្គលិកកុងស៊ុលទៅកាន់មជ្ឈិមបូព៌ា ដើម្បីត្រៀមជួយពលរដ្ឋរបស់ខ្លួនដែលអាចជាប់គាំងក្នុងចំណោមជម្លោះដែលកំពុងកើនឡើងនៅក្នុងតំបន់។

រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ លោក Winston Peters បានអំពាវនាវឲ្យប្រជាជននូវែលសេឡង់ «ស្នាក់នៅមួយកន្លែង» ហើយចាកចេញពីតំបន់នោះ ប្រសិនបើលក្ខខណ្ឌសុវត្ថិភាពអនុញ្ញាត។ ទោះជាយ៉ាងណា លោកមិនអាចបញ្ជាក់ឲ្យច្បាស់អំពីពេលវេលា និងរបៀបដែលការជម្លៀសអាចកើតឡើងនោះទេ។

ប្រតិបត្តិការជម្លៀស

ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់អាមេរិកខាងត្បូង លោក Winston បានបញ្ចាក់ថា យន្តហោះ C-130 Hercules នឹងនាំមនុស្សចេញពីតំបន់គ្រោះថ្នាក់ទៅកាន់ប្រទេសដែលមានសុវត្ថិភាព ដែលពួកគេអាចបន្តដំណើរទៅប្រទេសកំណើតដោយជើងហោះហើរពាណិជ្ជកម្ម។

ជាក់ស្ដែង ពលរដ្ឋនូវែលសេឡង់ជាង ៣០០០នាក់បានចុះឈ្មោះរួចហើយ រួមទាំង ២៣នាក់នៅអ៊ីរ៉ង់ និង ៦២នាក់នៅអ៊ីស្រាអែល។ លោកក៏បានទុកលទ្ធភាពដែលនូវែលសេឡង់នឹងជម្លៀសពលរដ្ឋនៃប្រទេសដទៃទៀតប្រសិនបើអាចធ្វើទៅបាន។

អន្តរជាតិ

ការលើកឡើងរបស់លោក Winston កើតឡើងនៅពេលដែលប្រទេសជាច្រើនបង្កើនល្បឿនជម្លៀសពលរដ្ឋចេញពីមជ្ឈិមបូព៌ា បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ដែលបង្កឲ្យមានជម្លោះនៅក្នុងតំបន់កាន់តែឆាបឆេះឡើង។

ការដាក់ពង្រាយយន្តហោះយោធានេះបង្ហាញថា រដ្ឋាភិបាលនូវែលសេឡង់កំពុងរៀបចំសម្រាប់សេណារីយ៉ូដ៏អាក្រក់បំផុត ទោះបីជាពេលវេលា និងលក្ខខណ្ឌជាក់ស្តែងសម្រាប់ប្រតិបត្តិការជម្លៀសមិនទាន់ត្រូវបានកំណត់ក៏ដោយ។

administrator

Related Articles