អង្ករកម្ពុជារីករាយ! នាំចេញកើនឡើងជិតទ្វេដងក្នុងរយៈពេល២ខែដើមឆ្នាំ២០២៦

អង្ករកម្ពុជារីករាយ! នាំចេញកើនឡើងជិតទ្វេដងក្នុងរយៈពេល២ខែដើមឆ្នាំ២០២៦

ភ្នំពេញ៖ ការនាំចេញអង្កររបស់កម្ពុជាបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល២ខែដើមឆ្នាំ២០២៦ ដោយបរិមាណកើនឡើង៨៣,៥% និងតម្លៃកើនឡើង៣៤,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។

អង្ករកម្ពុជានាំចេញ

សហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា ក្នុងរយៈពេល២ខែនៃឆ្នាំ២០២៦នេះ កម្ពុជាបាននាំចេញអង្ករបានចំនួន២៤៧.៨២២តោនទៅកាន់ទីផ្សារអន្តរជាតិ ដោយទទួលបានទឹកប្រាក់ជាង១៤២.៨៧លានដុល្លារ។

ផ្អែកតាមទិន្នន័យ កាលពី២ខែដំបូងឆ្នាំ២០២៥ កម្ពុជានាំចេញបានត្រឹម១៣៥.០៧៤តោន ហើយតម្លៃនាំចេញសម្រេចបានត្រឹមតែ១០៦លានដុល្លារ។ នេះបង្ហាញពីកំណើនយ៉ាងសំខាន់ក្នុងវិស័យនាំចេញអង្ករ។

ស្រូវអង្ករកម្ពុជា

លោក ហេង ចេស្តារ អ្នកវិភាគសេដ្ឋកិច្ចបានឲ្យដឹងថា៖ “តម្លៃអង្ករនាំចេញរបស់កម្ពុជាមកដល់ពេលនេះ ថោកបំផុតមានតម្លៃ៤៩៥ដុល្លារ ហើយអង្ករដែលថ្លៃបំផុតអាចលក់បានដល់ទៅ១.៣៥០ដុល្លារនៅក្នុងមួយតោន។”

សហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងបន្ថែមថា កម្ពុជាអាចនាំចេញអង្ករទៅកាន់ទីផ្សារនៅក្នុងប្រទេស៥១ហើយ ដែលបង្ហាញពីការពង្រីកទីផ្សារអន្តរជាតិយ៉ាងជោគជ័យ។

ការកើនឡើងនេះបង្ហាញពីសក្តានុពលដ៏ធំធេងនៃវិស័យស្រូវអង្ករកម្ពុជា និងសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ។

administrator

Related Articles