ត្រាំ​ថ្លែងអរគុណអាល្លឺម៉ង់ ប៉ុន្តែ Merz បញ្ជាក់មិនទាន់សម្រេចចូលរួមជម្លោះអ៊ីរ៉ង់

ត្រាំ​ថ្លែងអរគុណអាល្លឺម៉ង់ ប៉ុន្តែ Merz បញ្ជាក់មិនទាន់សម្រេចចូលរួមជម្លោះអ៊ីរ៉ង់

សហរដ្ឋអាមេរិកបានថ្លែងអរគុណដល់អាល្លឺម៉ង់ចំពោះការអនុញ្ញាតឱ្យប្រើមូលដ្ឋានទ័ព ប៉ុន្តែមេដឹកនាំអាល្លឺម៉ង់បានបញ្ជាក់ថា នៅមិនទាន់សម្រេចចូលរួមជម្លោះអ៊ីរ៉ង់នៅឡើយ។

ត្រាំ​និង Merz ជួបគ្នានៅសេតវិមាន

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញសមានចិត្តអរគុណដល់អាល្លឺម៉ង់ ដែលបានអនុញ្ញាតឱ្យកងកម្លាំងអាមេរិកចូលទៅប្រើមូលដ្ឋានទ័ពមួយចំនួន។ ការអនុញ្ញាតនេះផ្ទុយស្រឡះនឹងសកម្មភាពរបស់ប្រទេសអឺរ៉ុបពីរផ្សេងទៀត គឺចក្រភពអង់គ្លេស និងអេស្ប៉ាញ ដែលបានលែងគាំទ្រការវាយប្រហារអ៊ីរ៉ង់។

យោងតាមរ៉យទ័រកាលពីថ្ងៃ០៤ ខែមីនា ឆ្នាំ២០២៦ លោកត្រាំបានថ្លែងអំណរគុណដល់មេដឹកនាំអាល្លឺម៉ង់ លោក Friedrich Merz នៅសេតវិមាន ចំពោះការគាំទ្រសង្គ្រាមអាមេរិក-អ៊ីស្រាអែលកំពុងរីករាលដាលប្រឆាំងនឹងអ៊ីរ៉ង់។

លោក Merz បានប្រាប់លោកត្រាំវិញថា ប្រទេសអាល្លឺម៉ង់ និងសហរដ្ឋអាមេរិក មានបំណងចង់កម្ចាត់របបបច្ចុប្បន្នរបស់អ៊ីរ៉ង់ ហើយទីក្រុងប៊ែរឡាំងចង់ឃើញការបញ្ចប់សង្គ្រាមនេះយ៉ាងឆាប់រហ័ស។

កិច្ចប្រជុំរវាងត្រាំនិង Merz

យ៉ាងណាក៏ដោយ ប្រមុខដឹកនាំអាល្លឺម៉ង់ក៏បានដាក់ការសង្ស័យលើការវាយប្រហារយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល នឹងបង្កឱ្យមានការផ្លាស់ប្តូរនយោបាយក្នុងប្រទេសអ៊ីរ៉ង់ដែរឬយ៉ាងណា ដោយថាផែនការនេះបានបង្កហានិភ័យមួយចំនួន។

លោក Merz បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីជួបជាមួយលោកត្រាំថា៖ «ផែនការនេះមិនមែនគ្មានហានិភ័យនោះទេ ហើយយើងក៏ត្រូវទទួលផលវិបាកផងដែរ»។

លោក Merz បន្តថា ទាំងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក មិនបានស្នើសុំឱ្យអាល្លឺម៉ង់ចូលរួមដោយផ្ទាល់នៅក្នុងជម្លោះនោះទេ ដោយខ្លួនបានពន្យល់ទៅលោកត្រាំថា សកម្មភាពបែបនេះនឹងតម្រូវឱ្យមានការយល់ព្រមជាផ្លូវការពីសភាអាល្លឺម៉ង់។

ជំនួបរវាងអាមេរិកនិងអាល្លឺម៉ង់

លោក Merz បន្តថា៖ «យើងមានទស្សនៈដូចគ្នាទាក់ទងនឹងការកម្ចាត់របបដ៏អាក្រក់នេះនៅក្នុងប្រទេសអ៊ីរ៉ង់ ហើយយើងនឹងនិយាយពីថ្ងៃបន្ទាប់»។

ចំណែកលោកត្រាំបន្តថា៖ «សហរដ្ឋអាមេរិកមិនបានស្នើសុំឱ្យអាល្លឺម៉ង់ផ្តល់កងទ័ពទេ។ ពួកគេកំពុងអនុញ្ញាតឱ្យយើងចុះចតក្នុងតំបន់មួយចំនួន ហើយយើងពេញចិត្តចំពោះទង្វើនេះ ហើយពួកគេគ្រាន់តែធ្វើឱ្យវាមានសុវត្ថិភាពបានហើយ។ យើងមិនសុំឱ្យពួកគេចូលប្រឡូកផ្ទាល់ក្នុងការប្រយុទ្ធនេះទេ»។

ប្រធានាធិបតីអាមេរិករូបនេះលើកឡើងថា ខ្លួនមានទំនាក់ទំនងល្អជាមួយអាល្លឺម៉ង់និងជាពិសេសជាមួយលោក Merz តែម្តង ដោយត្រាំហៅគាត់ថា «ជាមេដឹកនាំដ៏ល្អ»។

administrator

Related Articles