សង្គ្រាមមជ្ឈិមបូព៌ាបង្កជនភៀសខ្លួនរាប់សែននាក់ រត់ចោលផ្ទះសម្បែងដើម្បីសុវត្ថិភាព

សង្គ្រាមមជ្ឈិមបូព៌ាបង្កជនភៀសខ្លួនរាប់សែននាក់ រត់ចោលផ្ទះសម្បែងដើម្បីសុវត្ថិភាព

សង្គ្រាមដ៏គួរឱ្យភ័យខ្លាចនៅតំបន់មជ្ឈិមបូព៌ា ដែលកំពុងឆាបឆេះរវាងអ៊ីរ៉ង់ អ៊ីស្រាអែល និងមានការចូលរួមពីសំណាក់អាមេរិក បានឈានចូលថ្ងៃទី៦ ដោយបង្កវិបត្តិជនភៀសខ្លួនយ៉ាងធ្ងន់ធ្ងរ។

ជនភៀសខ្លួននៅមជ្ឈិមបូព៌ា

តាមទិន្នន័យពី UNHCR ដែល BBC បានផ្សាយ ការប្រយុទ្ធគ្នាឥតឈប់ឈរនៅតំបន់នេះបានបង្ខំឱ្យមនុស្សរាប់សែននាក់ត្រូវរត់ភៀសខ្លួនចោលផ្ទះសម្បែង ដើម្បីស្វែងរកកន្លែងសុវត្ថិភាព។

នៅរដ្ឋធានីតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់ មានមនុស្សប្រមាណ ១០០,០០០ នាក់បានបាត់ខ្លួនក្នុងរយៈពេលត្រឹម ២ថ្ងៃប៉ុណ្ណោះ ក្រោយផ្ទុះសង្គ្រាម។

វិបត្តិមនុស្សភៀសខ្លួន

ចំណែកនៅប្រទេសលីបង់ មានមនុស្ស ៥៨,០០០ នាក់ត្រូវភៀសខ្លួន រីឯនៅស៊ីរី មានជនភៀសខ្លួនជិត ១០,០០០ នាក់ ដោយតួលេខទាំងនេះនឹងបន្តកើនឡើងទៀត។

ទោះបីជា UNHCR បានចងក្រងទិន្នន័យត្រឹមតែ ៣ប្រទេសក៏ដោយ ក៏គេដឹងថាប្រទេសផ្សេងទៀតក៏មានជនភៀសខ្លួនដែរ គ្រាន់តែមិនទាន់មានរបាយការណ៍ពេញលេញនៅឡើយ។

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles