CMAC បន្តសម្អាតសំណល់ផ្ទុះនៅប្រាសាទព្រះវិហារ បន្ទាប់ពីការឈ្លានពានរបស់ថៃ

CMAC បន្តសម្អាតសំណល់ផ្ទុះនៅប្រាសាទព្រះវិហារ បន្ទាប់ពីការឈ្លានពានរបស់ថៃ

ខេត្តព្រះវិហារ – ក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) កំពុងបន្តសកម្មភាពរុករក និងបោសសម្អាតសំណល់ជាតិផ្ទុះពីសង្គ្រាម នៅក្នុងបរិវេណប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

CMAC នៅប្រាសាទព្រះវិហារ

យោងតាមផេកទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ដែលបានប្រកាសនាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារ CMAC បាននិងកំពុងបន្តរុករកសំណល់ជាតិផ្ទុះនៅប្រាសាទព្រះវិហារ ដែលបន្សល់ដោយទាហានឈ្លានពានថៃ។

នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារ CMAC បានធ្វើការរុករកសំណល់ជាតិផ្ទុះនៅបរិវេណប្រាសាទព្រះវិហារ ដែលស្ថិតនៅលើជួរភ្នំដងរែក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ការងាររុករកសំណល់ផ្ទុះ

សូមជម្រាបជូនថា នៅក្នុងសង្គ្រាមឈ្លានពានរបស់កងកម្លាំងថៃមកលើដែនអធិបតេយ្យភាពកម្ពុជា ទាំងពីរលើក ថៃបានធ្វើការបាញ់ផ្លោង និងទម្លាក់គ្រាប់បែកមិនរើសមុខ មិនរើសទីតាំង ដែលបណ្តាលឱ្យខូចខាតនូវផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល វត្តអារាម សាលារៀន មណ្ឌលសុខភាព និងប្រាសាទបុរាណ។

ប្រាសាទព្រះវិហារ

ថ្មីៗនេះផងដែរ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានប្រកាសបដិសេធយ៉ាងដាច់អហង្ការចំពោះការលើកឡើងរបស់អ្នកការទូតជាន់ខ្ពស់ថៃ ដែលចោទប្រកាន់ថា ប្រទេសកម្ពុជាបានប្រើប្រាស់ប្រាសាទព្រះវិហារជាទីតាំងយោធា។

សកម្មភាពសម្អាតសំណល់ផ្ទុះ

បច្ចុប្បន្ន ក្រុមការងារ CMAC នៅតែបន្តសកម្មភាពរុករក និងបោសសម្អាតសំណល់ជាតិផ្ទុះនៅក្នុងតំបន់ប្រាសាទព្រះវិហារ ដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋ និងអ្នកទេសចរណ៍ដែលមកទស្សនាប្រាសាទបុរាណដ៏មានតម្លៃនេះ។

ការងាររបស់ CMAC

administrator

Related Articles