រាជធានីភ្នំពេញ – ទារិកាភ្លោះចំនួន ២នាក់ ដែលត្រូវម្តាយបង្កើតបោះបង់ចោល ទទួលបានការយកចិត្តទុកដាក់ពីរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា លោក ជា សុមេធី និងលោកជំទាវ ជា ផល្គុន។

នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បាននាំយកអំណោយពីរដ្ឋមន្ត្រី និងលោកជំទាវទៅជូនលោកយាយ សយ ផាន អាយុ ៧០ឆ្នាំ ដែលកំពុងថែរក្សាទារិកាភ្លោះទាំងពីរនាក់នៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ទារិកាទាំងពីរនាក់នេះមានឈ្មោះ ផល លីហ្សា (កូនទី១) និង ទារិការ ផល ម៉ូលីកា (កូនទី២) កើតថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ ម្តាយរបស់ពួកគេឈ្មោះ ធឿន ស្រីពេជ្រ អាយុ២២ឆ្នាំ បានបោះបង់កូនតាំងពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ ខណៈឪពុកឈ្មោះ ផន ផល បានទទួលមរណភាពតាំងពីពេលទារិកាមិនទាន់កើត។

អំណោយដ៏ថ្លៃថ្លារួមមាន៖ មី០១កេះ ទឹកសុទ្ធ២កេះ អង្ករ៥០គីឡូក្រាម និងថវិកាចំនួន៣០ម៉ឺនរៀល។ បច្ចុប្បន្នទារិកាទាំងពីរនាក់កំពុងត្រូវលោកយាយមើលថែរក្សាបណ្តុះអាសន្ន។
ការអន្តរាគមន៍នេះបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចំពោះកុមារដែលស្ថិតក្នុងស្ថានភាពគ្មានអ្នកថែរក្សា និងត្រូវការជំនួយយ៉ាងចាំបាច់។
